• ព័ត៌មានថ្មី

    Monday, January 26, 2015

    Drogba ​ជាប់​​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់ Chelsea

    Didier Drogba ទទួល​បាន​ពាន​កិត្តិយស​មួយ​ពី​ខាង Football Writers’ Association ​ដោយ​ចាត់​ទុក​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ថា​កីឡាករ​ល្អ​បំផុត​របស់​ Chelsea ។



    ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​នេះ​ដែរ លោក Jose Mourinho ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​លោក​ចំពោះ​ Drogba ​ថា​ជា​កីឡាករ​ម្នាក់​ដែល​ក្លិប​ Chelsea ​ទិញ​មក​មិន​ខុស​នោះ​ទេ​ ព្រោះ​រូប​គេ​បាន​ជួយ​ក្រុម​លើក​ពាន​ជា​ច្រើន។ បន្ថែម​ពី​លើ​នេះ​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​ក៏​បាន​​បញ្ជាក់​ទៀត​ថា​​ទោះ​ជា​ខ្សែ​ ប្រយុទ្ធ​ខាង​លើ​នេះ​មាន​អាយុ​៣៦​ឆ្នាំ​ហើយ​ក៏ដោយ ​​ក៏​ទម្រង់​លេង​របស់​គេ​មិន​ទាន់​ធ្លាក់​ចុះ​ខ្លាំង​នោះ​ទេ ពោល​គឺ​នៅ​តែ​​អាច​​លេង​បាល់​ទាត់​បន្ត​ទៀត​បាន។

    1695B8FF000005DC-2925836-image-a-17_1422219373576

    ចំណែក​ឯ Didier Drogba  វិញ​ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​នេះ​ហើយ រូប​គេ​ក៏​បាន​និយាយ​ដែរ​ថា៖ “ពេល​ដែល​អ្នក​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន​ច្រើន​ដូច​ដែល​យើង​បាន​ធ្វើ​ នេះ​ នោះ​អ្នក​នឹង​គិត​ថា​វា​ជា​រឿង​ពិសេស​ណាស់។ ខ្ញុំ​សង្ឃឹម​ក្លិប Chelsea ​នឹង​ទុក​ចិត្ត​ខ្ញុំ ហើយ​ចាត់​ទុក​ខ្ញុំ​ដូចជា​គ្រួសារ​តែ​មួយ​ដើម្បី​ចាប់​ដៃ​គ្នា​ឆ្ពោះ​ទៅ​មុខ ​បន្ត​ទៀត។ ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ក្លិប​នៅ​ឆ្នាំ​២០១២ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា​ខ្ញុំ​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់ ​ធ្វើ​នៅ​ Chelsea ​រួចរាល់​អស់​ហើយ។ ប៉ុន្តែ​ពេល​នេះ វា​មិន​ពិត​នោះ​ទេ មាន​រឿង​ច្រើន​ទៀត​ណាស់​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​បន្ត​ទៀត​នៅ​ Stamford Bridge”។

    0287EFC00000044D-2925836-image-a-21_1422219559419

    0188E56E0000044D-2925836-image-a-16_1422219244144

    Drogba ​ជា​កីឡាករ​ដែល​លោក Mourinho ​ទិញ​ពី​ Marseille ​នៅ​ឆ្នាំ​២០០៤ ក្នុង​តម្លៃ​ខ្លួន​២៤​លាន​ផោន ​​ផ្លាស់​ទៅ Shanghai Shenhua ​​នៅ​ឆ្នាំ​២០១២ បាន​១​រដូវ​កាល​ ក៏​ផ្លាស់​ទៅ​ Galatasaray ​ទៀត។ ទើប​មក​ដល់​ឆ្នាំ​២០១៤​មុន​នេះ រូប​គេ​ក៏​សម្រេច​ចិត្ត​មក​លេង​នៅ Chelsea ​ជា​ថ្មី​ដោយ​មិន​មាន​តម្លៃ​ខ្លួន​អី​នោះ​ទេ។ ខណៈ​ដែល​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដែរ អតីត​ខ្សែ​ប្រយុទ្ធ​របស់​​កូឌីវ័រ​រូប​នេះ បាន​ជួយ​តោ​ខៀវ​លើក​ពាន​ធំ​ៗ​ជា​ច្រើន​ដូចជា English Premier League ​៣​ដង , FA Cup ​៤​ដង , League Cup ​២​ដង , UEFA Champions Leaue ​ម្ដង​និង​ Community Shield ​២​ដង ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Drogba ​ជាប់​​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top