• ព័ត៌មានថ្មី

    Friday, January 9, 2015

    សញ្ញា​៥​ ​បញ្ជាក់​ថា​​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​​ដើម្បី​​​រៀបការ

    ក្រោយ​យល់​ចិត្ត​​គ្នា ទាក់ទង​គ្នា​ជា​សង្សារ​មាន​ភាព​ចុះ​សម្រុង​ល្អ អ្វី​ដែល​បុរស​នារី​ច្រើន​គិត​បន្ទាប់​ គឺ អាពាហ៍ពិពាហ៍។ តែ​ជីវិត​ប្ដី​ប្រពន្ធ​មាន​លក្ខណៈ​ខុស​ពី​ជីវិត​គូសង្សារ  អញ្ចឹង​ហើយ​ទើប​គូសង្សារ​មួយ​ចំនួន​ចំណាយ​ពេល​រាប់​ឆ្នាំ ​ឬ​អូស​បន្លាយ​ថ្ងៃ​អាពាហ៍ពិពាហ៍​ ព្រោះ​ខ្លាច​មិន​ទាន់​គ្រប់​លក្ខណៈ​សម្បត្តិ​ដើម្បី​បង្កើត​គ្រួសារ​មួយ។ ប៉ុន្តែ​សញ្ញា​ទាំង​៥​យ៉ាង​ខាងក្រោម​នេះ​អាច​បញ្ជាក់​បាន​ថា អ្នក​ត្រៀម​ខ្លួន​រៀបការ​បានហើយ៖

    ១. សុខភាព​ល្អ

    1
    នៅពេល​អ្នក​រៀបការ​ដោយ​មាន​សុខភាព​ល្អ​គឺ​ធ្វើ​ឲ្យ​អ្នក ​និង​ដៃគូ​មាន​អារម្មណ៍​សុខ​ស្រួល​ទាំង​ផ្នែក​រាងកាយ ​និង​ផ្លូវចិត្ត។ តែ​បើ​គ្មាន​សុខភាព​ល្អ​ទេ​ពេល​រៀបការ​រួច​ធ្វើឲ្យ​ភាគី​ម្ខាងទៀត​មាន​ អារម្មណ៍​ដូច​ជាប់​អម្រែក។

    ២. មិន​គិត​ថា​ប្រែ​ចិត្ត​ពី​គ្នា

    Couple

    នៅ​ពេល​ដែល​ព្រម​ទទួល​យក​នរណា​ម្នាក់​ទាំង​ស្រុង អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ចំណុច​ខ្វះខាត​មួយ​ចំនួន​ ដោយ​មិន​មាន​ធ្លាប់​គិត​ថា​ធុញទ្រាន់​ឬ​ចង់​ផ្លាស់ប្ដូរ​ដៃគូ។
    ៣. អ្នក​ចាប់ផ្ដើម​សុបិន​អំពី​ថ្ងៃ​រៀបការ

    3
    តើ​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀបការ? បើ​ត្រៀម​ខ្លួន​រួចហើយ អ្នក​នឹង​តែងតែ​សុបិន​ថា​បាន​រៀបការ​ជាមួយ​នរណា​ម្នាក់​នោះ បន្ទាប់​មក​អ្នក​នឹង​ព្យាយាម​ស្វែង​យល់​ពី​មនុស្ស​ក្នុង​ក្ដី​ស្រមៃ​ដើម្បី​ បាន​រៀបការ​ពិត​ប្រាកដ។

    ៤. ចាប់ផ្ដើម​សន្សំ​ប្រាក់​ទុក​សម្រាប់​កូន

    Happy young businessman
    សញ្ញា​បែបនេះ​អាច​កើតឡើង​ចំពោះ​​បុរស។ ពេល​បុរស​ម្នាក់​ព្យាយាម​សន្សំ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រពន្ធ​ និង​កូន​នា​ពេល​អនាគត​នោះ​ អាច​បញ្ជាក់​បាន​ថា​គាត់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រៀបការ។ នេះ​គឺជា​សភាវគតិ​ធម្មជាតិ​នៃ​បុរស​ព្រោះ​ពួកគេ​មាន​អារម្មណ៍​ចេះ​ទទួល​ខុស​ ត្រូវ​សម្រាប់​ក្រុម​គ្រួសារ។
    ៥. ចាប់ផ្ដើម​មើល​ឃើញ​ពិភពលោក​ក្នុង​ផ្លូវ​ផ្សេង

    5
    ប្រសិនបើ​ជា​មនុស្ស​ឯកា​អ្នក នឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​មិន​ល្អ។ តែ​ពេល​ដែល​ចាប់ផ្ដើម​មាន​ស្នេហា​ហើយ​ត្រៀម​ខ្លួន​ដើម្បី​រៀបការ​ទៀត​នោះ​គេ ​នឹង​ឃើញ​ពិភពលោក​ស្រស់​បំព្រង​តែ​ម្ដង និង ល្អ​គ្រប់​យ៉ាង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សញ្ញា​៥​ ​បញ្ជាក់​ថា​​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​​ដើម្បី​​​រៀបការ Rating: 5 Reviewed By: Unknown
    Scroll to Top