• ព័ត៌មានថ្មី

    Monday, January 19, 2015

    Van Gaal ​ប្រាប់​ពី​ហេតុ​ផល​ដាក់ Di Maria ​នៅ​តំបន់​ប្រយុទ្ធ

    លោក Louis van Gaal ​បាន​ប្រាប់​ពី​មូលហេតុ​ដាក់​ Angel di Maria ​នៅ​តំបន់​ប្រយុទ្ធ​ជំនួស​ Wayne Rooney ​ថា​មក​ពី​ក្រុម​ត្រូវ​ការ​កីឡាករ​​ដែល​មាន​​ល្បឿន​លឿន​នៅ​តំបន់​នេះ។

    អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុល្លង់​បាន​ប្រាប់​ទៅ​ទូរទស្សន៍​ MUTV ​ថា៖ “ខ្ញុំ​គិត​ថា​កីឡាករ​មាន​ល្បឿន​លឿន ​គឺ​ពិត​ជា​សំខាន់​ណាស់​នៅ​តំបន់​ប្រយុទ្ធ ហើយ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​យក​ Di Maria ​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ។ ពេល​ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដូច្នេះ​ មក​ពី​ខ្ញុំ​ត្រូវ​ការ​ឱ្យ​មាន​សន្ទុះ​ខ្លាំង​នៅ​ជួរ​មុខ​ ទោះ​ជា​ពេល​ដំបូង​មាន​ការ​ពិបាក​ដល់​កីឡាករ​ក៏​ពិត​មែន ប៉ុន្តែ​មិន​យូរ​យើង​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន”។

    Van-Gaal-e1410532801510

    បន្ថែម​ពី​លើ​ទម្រង់​លេង​នេះ​ដែរ បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​ក៏​បាន​និយាយ​ពី​តំបន់​ការពារ​ផង​ដែរ​ថា៖ “ខ្សែ​ការពារ​យើង​លេង​ល្អ​តាំង​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ។ យើង​មាន​តែ​មួយ​ប្រកួត​ទេ​ ពេល​ប៉ះ Leicester City ​ដែល​ធ្វើ​ឱ្យ​គេ​ស៊ុត​ចូល​ដល់​៥​គ្រាប់។ ដូច្នេះ​ខ្ញុំ​គិត​ថា​តំបន់​ការពារ​នេះ​គឺ​មិន​មាន​អី​ជា​បញ្ហា​នោះ​ទេ យើង​អាច​រៀប​ចំ​បាន”។

    FireShot Screen Capture #167 - 'Queens Park Rangers vs_ Manchester United - 17 January 2015 - Soccerway' - int_soccerway_com_matches_2015_01_17_england_premier-league_queens-park-rangers-fc_manchester-united-fc_170
    ទម្រង់​លេង​ Man Utd ​ពេល​ប៉ះ QPR ​កាល​ពី​អាទិត្យ​មុន (Man Utd ​ក្រហម និង​ QPR ​ខៀវ)

    ស្រប​ពេល​ដែល​លោក Van Gaal ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​នៅ​តំបន់​ប្រយុទ្ធ​នេះ​ដែរ ក៏​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​បិសាច​ក្រហម​កំពុង​ត្រូវ​ការ​ ខ្សែ​ប្រយុទ្ធ​ខ្លាំង​ម្នាក់​ជា​ចាំបាច់​នៅ​ខែ​មករា​នេះ ហើយ​ម្នាក់​ដែល​ម្ចាស់​ពាន​ Premier League ​២០​សម័យ​ចង់​បាន​នោះ​គឺ Gareth Bale ។ ខណៈ​ដែល​ការ​ចង់​បាន​នេះ ពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ​បាន​សរសេរ​ថា​ បិសាច​ក្រហម​នឹង​នាំ​​ Bale ​មក​ Old Trafford ​ដោយ​ប្រើ​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ហើយ​ថែម​អ្នក​ចាំ​ទី De Gea ​ទៅ​ឱ្យ Real Madrid ​ទៀត។

    សូម​តាម​ដាន​ទាំង​អស់​គ្នា​ពី​យុទ្ធសាស្ត្រ​របស់​អ្នក​ចាត់​ការ​ដ៏​ ជោគជ័យ​នៅ​ក្លិប Ajax , Barcelona និ​ង​ Bayern Munich ​ខាង​លើ​នេះ ថា​តើ​អាច​ជោគជ័យ​ឬ​អត់? តើ Gareth Bale ពិត​អាច​ត្រូវ​បិសាច​ក្រហម​ទិញ​យក​មែន​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Gaal ​ប្រាប់​ពី​ហេតុ​ផល​ដាក់ Di Maria ​នៅ​តំបន់​ប្រយុទ្ធ Rating: 5 Reviewed By: Unknown
    Scroll to Top