• ព័ត៌មានថ្មី

    Monday, January 5, 2015

    Real អស់​កំណត់​ត្រា​ឈ្នះ​រហូត​​ ឯ David Moyes ស៊ី Barca

    កំណត់ត្រា​ឈ្នះ​២២​ប្រកួត​​ជាប់​គ្នា​របស់​ក្រុម Real Madrid ត្រូវ​ចប់​ត្រឹម​យប់​មិញ ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Valencia ២-១។ ចំណែក​ឯ​គូ​ប្រជែង​ Barcelona ក៏​មិន​អាច​រក​៣​ពិន្ទុ​បាន​ដែរ ដោយ​ត្រូវ​ចាញ់​ក្រុម Real Sociedad របស់​ David Moyes ១-០។

    3

    Cristiano Ronaldo បាន​បំបែក​ពង​មាន់​នៅ​នាទី​១៤ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ ប៉ុន្តែ Valencia បាន​វាយ​បក​វិញ​២គ្រាប់​នៅ​តង់​ទី​២ ដោយ​​ខ្សែ​ការពារ Antonio ​Barragán នៅ​នាទី​៥២ និង​​ការ​តែត​របស់​ Nicolas Otamendi នៅ​នាទី​៦៥។

    ទោះ​បី​ជា​មិន​អាច​បន្ត​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​ដល់​២៣ប្រកួត​​ លោក Carlo Ancelotti អ្នក​ចាត់ការ​ Real បាន​បញ្ជាក់​ថា​បរាជ័យ​នេះ​មិន​ប៉ះពាល់​ ឬ​រង្គោះរង្គើ​​ទំនុក​ចិត្ត​របស់​ក្រុម​នោះ​ឡើយ។

    ចំណែក​ឯ Barcelona មិន​អាច​ចាប់​ឱកាស​នេះ​ដើម្បី​ឡើង​លើ​កំពូល​តារាង​នោះ​ទេ ដោយ​ចាញ់ Sociedad ១-០។ ១គ្រាប់​ជ័យជម្នះ​របស់​ក្រុម​លោក Moyes កើត​ឡើង​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Jordi Alba តាំង​ពី​ដើម​តង់​ទី​១។ នៅ​ក្នុង​ការ​ប្រកួត​នេះ លោក Luis Enrique មិន​បាន​ដាក់​ដៃ​គូ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Lionel Messi និង Neymar ក្នុង​ជម្រើស​ដំបូង​នោះ​ទេ ពោល​គឺ​ Messi ចូល​លេង​ដើម​តង់​ទី​២ ឯ Neymar ជំនួស Pedro នាទី​៥៨។ កីឡាករ​ទាំង​២ មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ដែរ ប៉ុន្តែ​​បាន​ត្រឹម​សោក​ស្ដាយ។

    11

    ក្រោយ​ការ​ប្រកួត​​យ​ប់​មិញ Real បន្ត​នៅ​កំពូល​តារាង​ដោយ​នាំ​មុខ Barca ១ពិន្ទុ តែ​មាន​១ប្រកួត​ក្នុង​ដៃ។ ចំណែក​ឯ​ Atletico Madrid ​ឈរ​នៅ​លេខ​៣ ដោយ​មាន​៣៨ពិន្ទុ​ដូច​ក្រុម​អ្នក​មាន​បុណ្យ​ដែរ៕



    1

    2

    3

    4



    8

    9

    10

    11

    12

    13

    14

    15
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real អស់​កំណត់​ត្រា​ឈ្នះ​រហូត​​ ឯ David Moyes ស៊ី Barca Rating: 5 Reviewed By: Unknown
    Scroll to Top