• ព័ត៌មានថ្មី

    Thursday, January 29, 2015

    Ronaldo ​តាំង​ពី​ចេះ​លេង​បាល់​មក​ កាត​ក្រហម​ប៉ុន្មាន​ហើយ?

    Cristiano Ronaldo ​ជា​កីឡាករ​ល្បី​ម្នាក់​នៅ​លើ​លោក​នេះ​នា​ពេល​បច្ចុប្បន្ន។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ FIFA Ballon d’Or ​បាន​៣​សម័យ​កាល​មក​ហើយ (២០០៨ , ២០១៣ , ២០១៤)។ ចំណែក​ឯ​រដូវ​កាល​ថ្មី​នេះ​ទៀត​សោត រូប​គេ​ក៏​បន្ត​ទម្រង់​លេង​ល្អ​ដែរ ដោយ​រក​គ្រាប់​បាល់​បាន​៣៦​គ្រាប់​ហើយ​ (La Liga ​២៨​គ្រាប់ , Copa del Rey ​១​គ្រាប់ , Champions League ​៥​គ្រាប់​និង​ Super Cup ​២​គ្រាប់) ។



    យ៉ាង​ណា​មិញ កាល​ពី​សប្ដាហ៍​មុន​នោះ Ronaldo ​បាន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​មួយ​ពេល​ប្រកួត​ជាមួយ Cordoba ​ដែល​ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​ដក​កាត​ក្រហម​បណ្ដេញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ ឆ្នាំ​រូប​នេះ​ចេញ​ពី​ទីលាន។ រឿង​រ៉ាវ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នក​គាំទ្រ ក៏​ដូចជា​កីឡាករ​បាល់ទាត់​នានា។ ​កាត​ក្រហម​នោះ​ ​មិន​ទាន់​ដឹង​ច្បាស់​ថា Ronaldo ​ត្រូវ​រង​ពិន័យ​ប៉ុន្មាន​ប្រកួត​នៅ​ឡើយ​​នោះ​ទេ។

    ទន្ទឹម​នឹង​ដែរ​ Sabay ​សូម​ណែនាំ​មិត្ត​អ្នក​អាន​ឱ្យ​ដឹង​ពី​អតីត​កាល​របស់​ខ្សែ​ប្រយុទ្ធ Real Madrid ​រូប​នេះ​បន្តិច ​ថា​តើ​រូប​គេ​ធ្លាប់​បាន​ទទួល​កាត​ក្រហម​ប៉ុន្មាន​មក​ហើយ​ ចាប់​តាំង​ពី​ចូល​លេង​បាល់ទាត់​មក៖

    លើក​ទី​១. ពេល Manchester United ​ឈ្នះ Aston Villa ​២-០

    1

    Ronaldo ​ទទួល​បាន​កាត​ក្រហម​ដំបូង​នៅ Manchester United ​ពេល​ទៅ​លេង​នៅ​ទឹក​ដី Aston Villa ​ក្រោយ​ពី​រូប​គេ​រក​គ្រាប់​បាល់​បាន​២​គ្រាប់។ នៅ​ពេល​នោះ​គឺ​រូប​គេ​ទទួល​បាន​កាត​ក្រហម​ដោយ​សារ​បាន​កាត​លឿង​២​ដង។

    លើក​ទី​២. ពេល Manchester United ​ចាញ់​ Manchester City ៣-១

    2

    Ronaldo ​ទទួល​បាន​កាត​ក្រហម​ជា​លើក​ទី​២​នៅ​ពេល​ដែល​បិសាច​ក្រហម​ទៅ​ប្រកួត​នៅ​ទឹក​ដី Manchester ​ City ចាញ់​ក្នុង​លទ្ធផល  ​៣-១​ ។

    លើក​ទី៣. ពេល​ Manchester United ​ស្មើ Portsmouth ១-១

    3

    ពេល​ Ronaldo ​ទទួល​បាន​កាត​ក្រហម​នៅ​ពេល​នោះ​គឺ​ដោយសារ​ប៉ះ​គ្នា​ជាមួយ Matt Taylor ​ហើយ​ក៏​ត្រូវ​ពិន័យ​៣​ប្រកួត​ដែរ។

    លើក​ទី៤. ពេល Man Utd ​ឈ្នះ Man City ​១-០

    4

    គ្រា​នោះ​ Ronaldo ​បាន​កាត​ក្រហម​មក​ពី​យក​ដៃ​ទៅ​ពាំង​បាល់ ហើយ​អាជ្ញាកណ្ដាល​នៅ​ក្នុង​ប្រកួត​នោះ​ដែរ​គឺ​លោក Howard Webb ។

    លើក​ទី៥. ពេល Real Madrid ​ឈ្នះ Almeria ​៤-២

    5

    កាត​ក្រហម​លើក​នេះ​គឺ​កើត​ឡើង​ដោយសារ​ Cr7 យក​ជើង​ទៅ​ប៉ះ​នឹង​អ្នក​ចាំ​ទី​ខាង Almeria ​បន្ទាប់​ពី​អ្នក​ចាំ​ទី​រូប​នោះ​ផ្ដួល​ខ្លួន​ចាប់​បាល់។ ក្នុង​ប្រកួត​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ក៏​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​ ផង​ដែរ។

    លើក​ទី៦. ពេល Real Madrid ​ឈ្នះ Malaga ​២-០

    2514D78200000578-0-image-a-88_1422276914189

    6

    ក្នុង​ប្រកួត​នេះ​ដែរ Ronaldo ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ទាំង​២​គ្រាប់ ប៉ុន្តែ​ក៏​ទទួល​បាន​កាត​ក្រហម​ដែរ បន្ទាប់​ពី​យក​ដៃ​ទៅ​វាស​ចំ​មុខ​របស់​ខ្សែ​បម្រើ Patrick Mtiliga ។

    លើក​ទី៧. ពេល Real Madrid ​ចាញ់ Atletico Madrid ​២-១

    7

    កាត​ក្រហម​លើក​នេះ​គឺ​មិន​ខុស​អី​ពី​កាត​ក្រហម​ដែល​ Ronaldo ​ទាត់​ខ្សែ​ការពារ​ Edimar ​នោះ​ទេ ពោល​គឺ​រូប​គេ​បាន​ទាត់​ជើង​ប្រធាន​ក្រុម Atletico Madrid ​កីឡាករ Gabi ​ពី​ក្រោយ។

    លើក​ទី៨. ពេល Real Madrid ​ស្មើ Athletic Club ១-១

    8

    កាត​ក្រហម​លើក​នេះ​ដែរ​គឺ​បណ្ដាល​មក​ពី Ronaldo ទៅ​បុក​ជាមួយ​ខ្សែ​ការពារ Carlos Gurpegi ​របស់​​ក្រុម Athletic Club ​ហើយ​គ្រា​នោះ​ក៏​ត្រូវ​ពិន័យ​៣​ប្រកួត​ដែរ។

    សរុប​ជា​រួម​មក​ Cristiano Ronaldo ​ទទួល​បាន​កាត​ក្រហម៩​ដង​មក​ហើយ​តាំង​ពី​ចូល​លេង​បាល់​ទាត់​មក ខណៈ​ដែល​ចុង​ក្រោយ​ពេល​ប៉ះ​ជាមួយ​ Edimar ​របស់​ Cordoba ​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​បាន​សហព័ន្ធ​កីឡា​អេស្ប៉ាញ​ពិន័យ​ប៉ុន្មាន ​ប្រកួត​នៅ​ឡើយ​នោះ​ទេ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​តាំង​ពី​ចេះ​លេង​បាល់​មក​ កាត​ក្រហម​ប៉ុន្មាន​ហើយ? Rating: 5 Reviewed By: Unknown
    Scroll to Top