• ព័ត៌មានថ្មី

    Wednesday, January 14, 2015

    ត្រូវ​បបោសអង្អែល​សុដន់​បែបណា ទើប​នាំ​ឲ្យ​មាន​ភាព​ត្រេកត្រអាល និង​ពុះកញ្ជ្រោល ?

    រាជធានី​ភ្នំពេញ ៖ គូ​ស្នេហ៍​​ខ្លះ​​ព្យា​យាម​​រក​​ឧប​ករណ៍​​ផ្សេងៗ យក​មក​​ជួយ​​ក្នុង​ការ​​ប​ង្កើន រស​ជាតិ​​នៅ​ពេល​​រួម​ភេទ តែ​​តាម​ពិត​​នៅ​លើ​​រាង​កាយ ជា​ពិ​សេស​​ដើម​ទ្រូង ក៏​ជា​​ចំ​ណុច​​ដាស់​​អា​រម្មណ៍​​ផ្លូវ​ភេទ ដែល​​អាច​ជួយ​​ជំ​រុញ ឱ្យ​​ឈាន​ដល់​​ត្រើយនៃ​សេចក្តីសុខ​បាន​… ដូច្នេះ​គូស្នេហ៍​អាច​ស្វែងយល់​ពី បទពិសោធន៍​មួយចំនួន​ថា​តើ ត្រូវ​បបោសអង្អែល​សុដន់​បែបណា ទើប​នាំ​ឲ្យ​មាន​សម្រើប​។​
    ១.​ការដែល​ដើមទ្រូង (​សុដន់​) របស់​ស្ត្រី ប៉ះ​ជាមួយ​សាច់ របស់​បុរស នឹង​ជំរុញឱ្យមាន​អារម្មណ៍ ផ្លូវភេទ កើតឡើង​ព្រម​គ្នា ជាមួយ​ភាព​ស្រើបស្រាល យ៉ាង​ត្រេក​ត្រអា​ល​។ ខណៈនោះ វា​នឹង​ជំ​រុញឱ្យ​ខួរក្បាល ហូរ​សារធាតុ​អុក​ស៊ី​តូ​ស៊ីន (Oxytocin) ដែលជា​អ័រម៉ូន នៃ​សេចក្តីស្រឡាញ់ ទៅតាម​ចរន្តឈាម ជួយ​បំបាត់​ភាព​តប់ប្រមល់ បំបាត់​អរ​ម្មណ៍ ភ័យខ្លាច ឱ្យមាន​ភាព​ធូរស្បើយ ស្រើបស្រាល​។​
    ២.​ការប្រើ​ចុង​ម្រាមដៃ របស់​បុរស អូស​បន្ថើរៗ ជា​រង្វង់​ពី​ជុំវិញ​គល់​សុដន់ ឡើងមក​ចុង​សុដន់​ទាំង​គូ​។ ការ​បបោសអង្អែល​នេះ គួរ​ធ្វើ​ដូចគ្នា​នឹង​ការប្រើ​ស្បៃ ឬ​រោម​សត្វ​​ទន់ៗ ក្នុងការ​បោស​ផាត់​ត្រដុស បរិវេណ​សុដន់ ដើម្បីឱ្យ​ស្ត្រី​មាន​អារម្មណ៍ ស្រៀវ​ស្រើប​ទ្វេ​ឡើង​។​
    ៣.​កន្លងមក មាន​អ្នកខ្លះ​ធ្លាប់​គិតថា ក្បាល​សុដន់ របស់​ស្ត្រី ជា​បរិវេណ​ដែល​ងាយ នឹង​ដាស់​អារម្មណ៍​បានល្អ​បំផុត នៃ​ផែន​សុដន់ តាមពិត ពុំមែន​ដូច្នោះ​ឡើយ​។ បរិ​វេណ​វ័ណ្ឌ ជុំវិញ​ក្បាល​សុដន់ មាន​ពណ៌​ស្រគាំ នោះ​ទៅវិញ​ទេ ដែល​អាច​ទទួល​អារម្មណ៍ បាន​ប្រសើរ​ជាង​។ ដូច្នេះ រាល់​ការ​ដាស់ អារម្មណ៍​សិច​ឱ្យ​ស្ត្រី ដែល​ធ្លាប់​ផ្តោត ការយកចិត្តទុកដាក់ ទៅលើ​ក្បាល​សុដន់​នោះ គួរតែ​ប្តូរ​មក បរិវេណ​ផ្នែក​ជុំវិញ​ក្បាល​សុដន់ ទើប​មាន​ប្រសិទ្ធភាព​ជាង​។​
    ​ដើម្បី​ញ៉ាំង​ការ​ដាស់​អារម្មណ៍​សិច ពិសេស​ត្រង់​បរិវេណ​សុដន់ ឱ្យ​កាន់តែ​ពុះកញ្ជ្រោល ថែម​មួយកម្រិត​ទៀត​នោះ ស្ត្រី​គួរតែ​ងូតទឹក​សម្អាត​កាយ ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។ ធ្វើ​ដូចនេះ ដើម្បីឱ្យ​កម្តៅ​ឧណ្ហៗ​នោះ ទៅ​ជំរុញ​ឈាម ឱ្យធ្វើ​ចរាចរ​បាន​ស្រួល និង​បង្កើន​សីតុណ្ហភាព ក្នុង​រាងកាយ ឱ្យ​ក្តៅ​ជាង​មុន​បន្តិច​។ បើ​រឿង​ទាំងនេះ ត្រូវ​បាន​ជំរុញ វា​នឹង​ជួយ​ដល់​ការ​ស្ទាប​បបោសអង្អែល នៅតាម​ផ្នែក​ផ្សេងៗ នៃ​រាងកាយ ពិសេស​គឺ​ដើមទ្រូង (​សុដន់​) រឹតតែ ឆាប់​ទទួលបាន​ភាព​ភ្ញោ​ច នាំឱ្យ​ស្រៀវ​ស្រើប កាន់តែខ្លាំង​លើស​ដើម​។ បន្ទាប់ពី​ស្ត្រី​ត្រូវបាន ជំរុញ ដាស់​អារម្មណ៍​សិច ហើយ​នោះ សុដន់​ក៏ត្រូវ​បាន​ពង្រីក​ខ្លួន ធំ​ជាង​មុន ប្រមាណ ២៥ ភាគរយ​ផងដែរ​៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រូវ​បបោសអង្អែល​សុដន់​បែបណា ទើប​នាំ​ឲ្យ​មាន​ភាព​ត្រេកត្រអាល និង​ពុះកញ្ជ្រោល ? Rating: 5 Reviewed By: Unknown
    Scroll to Top