• ព័ត៌មានថ្មី

    Thursday, January 8, 2015

    គ្រាន់​តែ​មើល​​ពណ៌​ក្រចក ក៏​អាច​​ដឹង​ពី​​មនុស្ស​ស្រី​បាន​ដែរ

    ពណ៌​ក្រចក​ដៃ​ក៏​ជា​​គ្រឿង​ផ្សំ​ដែលម្យ៉ាង​ដែល​ជួយ​បង្កើន​សម្ផស្ស​របស់​ ​សុភាព​នារី​គ្រប់រូប ដូចនេះ​ហើយ​ទើប​​ស្ត្រី​​​គ្រប់​រូប​តែងតែ​បន្ថែម​ពណ៌​លើ​ក្រចក​​របស់​ ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពណ៌​ក្រចក​នីមួយ​ៗ​ ក៏​អាច​បង្ហាញ​ពី​​លក្ខណៈ​របស់​មនុស្ស​​ស្រី​​ដែរ។ ជឿ ឬ​មិន​ជឿ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖


    ១. ពណ៌​ក្រហម

    មនុស្ស​ស្រី​ដែល​ចូលចិត្ត​ថ្នាំ​ក្រចក​ពណ៌​ក្រហម​អាច​បញ្ជាក់​ថា​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួនឯង និង​ជា​មនុស្ស​ក្លាហាន។

    ២. ពណ៌​ទឹកក្រូច

    ពណ៌​នេះ​អាច​បញ្ជាក់​បាន​ថា​ជាជំពូក​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ការ​សប្បាយ​រីករាយ ចិត្ត​ល្អ និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់។

    ៣. ពណ៌​លឿង

    ពណ៌លឿង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​រួសរាយ​ និង​មាន​កម្លាំង​ខ្លាំង។

    rihanna-yellow-nail-polish

    ៤. ពណ៌​ស្វាយ

    ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រឌិត មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង  និង​មិន​ភ័យខ្លាច​ការ​ចូលរួម​ក្នុង​សង្គម។

    ៥. ពណ៌​ផ្កាឈូក​ស្រាល

    ស្ត្រី​ដែល​ជ្រើសរើស​យក​ពណ៌​នេះ​គឺ​ជា​មនុស្ស​ស្រី​ស្រស់​ស្អាត​បែប​ធម្មជាតិ មាន​ចរិត​ទន់ភ្លន់ សុភាពរាបសារ។

    ៦. ពណ៌​ផ្កាឈូក​ចាស់

    មនុស្ស​ស្រី​ដែល​ចូលចិត្ត​ពណ៌​បែបនេះ​ជា​មនុស្ស ឡូយ សិចស៊ី  និង​ចូលចិត្ត​ការ​សប្បាយ។

    ៧. ពណ៌​ឈាម​ជ្រូក

    បុគ្គលិក​លក្ខណៈ​មនុស្ស​ប្រភេទ​នេះ ​ចូលចិត្ត​ភាព​ទាន់សម័យ ឆាប់​មួម៉ៅ និងចូលចិត្ត​ការ​ប្រកួតប្រជែង។

    ៨. ពណ៌​បៃតង

    វា​គឺជា​ពណ៌​ដ៏​រឹងមាំ​ និង​មាន​អំណាច​ ដែលធ្វើឲ្យ​ស្ត្រី​ម្នាក់​ក្លាយ​ជា​កំពូល​ស្ត្រីបាន ព្រោះ​តែ​ចូល​ចិត្ត​ការ​ផ្សងព្រេង ​និង​ប្រថុយ​គ្រោះថ្នាក់។

    ៩. ពណ៌​ខៀវ

    ជា​មនុស្ស​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​ភ្ញាក់ផ្អើល ចូលចិត្ត​ការ​សប្បាយរីករាយ និង សាកល្បង​អ្វី​ដែល​ថ្មី។

    nail-polish-color-2

    ១០. ពណ៌​ខ្មៅ

    ពណ៌​នេះ​អាច​បញ្ជាក់​ថា​ជា​មនុស្ស​ម្នាក់​ឆាប់​ភ័យខ្លាច និងឆាប់​ខឹង។

    ១១. ពណ៌​ប្រាក់

    ជា​មនុស្ស​ចូលចិត្ត​សិក្សា​ស្រាវជ្រាវ និងមាន​រស់​និយម​ខ្ពស់។

    ១២. ពណ៌​ស

    ជា​មនុស្ស​ហឺរហារ ស្រលាញ់​សិល្បៈ មាន​ជំនឿ​ចិត្ត​ខ្ពស់ បើ​ចង់​ធ្វើអ្វី​មួយ​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​គំនិត​បាន​ឡើយ។

    ១៣. ពណ៌​មាស

    ពណ៌​នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អព្យាក្រឹត។

    2U1qMKwbgn3l
    • Blogger Comments
    • Facebook Comments
    Item Reviewed: គ្រាន់​តែ​មើល​​ពណ៌​ក្រចក ក៏​អាច​​ដឹង​ពី​​មនុស្ស​ស្រី​បាន​ដែរ Rating: 5 Reviewed By: Unknown
    Scroll to Top