• ព័ត៌មានថ្មី

    Friday, January 9, 2015

    Neymar, Suarez, Messi ស៊ុត​មិន​សំចៃ​ ជួយ Barca ស៊ី​ផុយ

    ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ Barcelona សុទ្ធ​តែ​អាច​ទម្លាយ​សំណាញ់​ទី​បាន​ដូច​គ្នា​ នា​ការ​ប្រកួត​​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ Copa del Rey ទល់​នឹង​ក្រុម Elche យប់​មិញ​។ នៅ​ក្នុង​ការ​ប្រកួត​ដែល Barca ស៊ី ៥-០ នោះ ស៊ុត​បញ្ចូល​ទី​ដោយ Neymar ២គ្រាប់ នៅ​នាទី​​៣៥ និង​៦០, Luis Suarez នៅ​នាទី​៤០, Lionel Messi ស៊ុត​ប៉េណាល់ទី នាទី​៤៥ ខណៈ​ខ្សែ​ការពារ Jordi Alba ក៏​អាច​រក​បាន​១គ្រាប់​ដែរ​នៅ​នាទី​៥៦។


    លទ្ធផល​នេះ​ គឺ​ជា​ការ​ស្ដារ​មុខ​មាត់​ឡើង​វិញ​នៃ​ក្រុម​លោក Luis Enrique ដែល​ទើប​ចាញ់​ Real Sociedad កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ក៏​ជា​ការ​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ​ចេញ​ពី​ព័ត៌មាន​នៃ​ភាព​រកាំរកូស ​របស់ Messi និង​​លោក Enrique ផង​ដែរ។ យ៉ាង​ណា​ក្ដី ការ​ប្រកួត​នៅ Camp Nou យប់​មិញ​​នេះ មាន​អ្នក​ទស្សនា​ត្រឹម​តែ ២៧០៩៩នាក់​ប៉ុណ្ណោះ​ ដែល​ជា​អត្រា​អ្នក​ចូល​ទស្សនា​តិច​បំផុត​ប្រចាំ​រដូវ​កាល​របស់​ក្រុម​អ្នក​ មាន​បុណ្យ។

    ជ័យជម្នះ​លើសលប់​នៅ​ជើង​ទី​១​នេះ សឹង​តែ​អាច​និយាយ​បាន​ទៅ​ហើយ​ថា​ Barca នឹងអាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​យ៉ាង​ស្រួល។ ប្រសិន​បើ​អាច​ឡើង​ទៅ​ដូច​ការ​រំពឹង​ទុក​មែន​នោះ ក្រុម​នេះ​នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង Atletico Madrid ឬ​ក៏ Real Madrid ដែល​កាល​ពី​ជើង​ទី​១ Atletico ស៊ី Real ២-០។

    ការ​ប្រកួត​ជើង​ទី​២នៅ​ទឹក​ដី Elche នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។ ចំណែក​ឯ​លទ្ធផល​១គូ​ទៀត​កាល​ពី​​យប់​មិញ​ដែរ​នោះ គឺ​ក្រុម​ម្ចាស់​ផ្ទះ Granada ត្រូវ​ក្រុម​ភ្ញៀវ Sevilla ស៊ី ២-១៕

    2

    3

    4

    5

    6

    7

    8

    9

    10

    12
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar, Suarez, Messi ស៊ុត​មិន​សំចៃ​ ជួយ Barca ស៊ី​ផុយ Rating: 5 Reviewed By: Unknown
    Scroll to Top