• ព័ត៌មានថ្មី

    Thursday, January 8, 2015

    ក្តៅ​​ៗ​​!​ MacBook Air ស៊េរី​ថ្មី​កាន់​តែ​ស្តើង​ ខ្ពស់​និង​មាន​ Keyboard ធំ​ជាង​មុន​ដាច់

    ខណៈ​​ Apple កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ MacBook Air អេក្រង់ ១២អ៊ីញ ស្រាប់​តែ​ពេល​នេះ​មាន​តម្រុយ​មួយ​ចំនួន​បាន​លេចឮ​ចេញ​ពី​ផ្ទៃ​ក្នុង Apple ដោយ​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន 9to5Mac ពី​រូបរាង​ ក៏​ដូចជា​ការ​រចនា​ពិសេស​ៗ​ផ្សេង​ទៀត​​របស់ MacBook Air ស៊េរី​ថ្មី​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

    silvergray-copy1

    រូប​​ខាង​ក្រោម​ដែល​ប្រិយមិត្ត​បាន​ឃើញ​នេះ​គឺ​ជា​រូបរាង MacBook Air ដែល​រចនា​ដោយ​អ្នក​ជំនាញ​របស់ 9to5Mac ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍​ដែល​ផ្ដល់​ដោយ​ប្រភព​ផ្ទៃ​ក្នុង​របស់​ Apple (​​បុគ្គលិក​ដែល​បាន​​​ធ្វើ​តេស្ត​ទៅ​លើ​គំរូ MacBook Air អេក្រង់ ១២អ៊ីញ​នេះ​​)។​

    keyboardsilver-copy1

    បើ​តាម​ការរចនា​រូបរាង MacBook Air ស៊េរី​ថ្មី​ដែល​ផ្តល់​ដោយ​ប្រភព​ខាង​លើ​ បង្ហាញ​ថា ​កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ​ភ្ជាប់​មក​នូវ​ Speaker ចំនួន ៤ ខណៈ​ម៉ូដែល​ MacBook Air ស៊េរី​មុន​ៗ​ (ដូចជា MacBook Air ១៣អ៊ីញ/១១អ៊ីញ) គ្មាន។ ចំណែក​ឯ​ Keyboard វិញ​គឺ​មាន​ចន្លោះ​ធំ​ទូលាយ​ជាង​មុន និង​លាតសន្ធឹង​រហូត​ដល់​ជ្រុង​ម្ខាង​នៃ​កុំព្យូទ័រ។

    keyboardspacing-copy

    keyboardgray-copy

    ចំពោះ​​​ម៉ូដែល Air ​អេក្រង់ ១២អ៊ីញ (រូប​ឆ្វេង) ​មាន​កម្រាស់​​​ស្តើង​ជាង​ម៉ូដែល Air អេក្រង់ ១១អ៊ីញ (រូប​ស្តាំ) ​ឆ្ងាយ​មែន​ទែន។

    profilecompare-copy

    ចំណែក​ឯ​រន្ធ​ MagSafe របស់ Air ១២អ៊ីញ​វិញ​គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ដោយ​ប្រើ​​ជា​ប្រភេទ USB Type-C មាន​រាង​តូច​ជាង​មុន​​សម្រាប់​ដោត​ភ្លើង​បញ្ចូល​ថ្ម និង​​អាច​យក​ខ្សែ​ឌុយ​ដោត​ថ្ម​របស់ iPad និង​ iPhone មក​ដោត​ត្រង់​រន្ធ​នេះ​ក៏​បាន។

    profilel-r-copy1

    ចុង​ក្រោយ​គឺ​ម៉ូដែល​ Air ស៊េរី​ចុង​ក្រោយ​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​ម៉ូដែល​​មុន​ៗ​ (រូប​ខាង​ស្តាំ​គេ​បង្អស់)។


    ទោះ​ជា​រូបភាព​នេះ​មិន​ទាន់​យក​ជាការ​​មួយ​រយ​ភាគ​រយ តែ​បើ​​គិត​ពី​ចក្ខុ​វិស័យ​​​របស់ Apple កន្លង​មក​ ​និង​តម្រុយ​​ខ្លះ​ដែល​ផ្តល់​ដោយ​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​នេះ  អនាគត MacBook Air អាច​នឹង​​មាន​​​​រូបរាង​ដូចគ្នា​ទៅ​នឹង​រូប​ខាង​លើ​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្តៅ​​ៗ​​!​ MacBook Air ស៊េរី​ថ្មី​កាន់​តែ​ស្តើង​ ខ្ពស់​និង​មាន​ Keyboard ធំ​ជាង​មុន​ដាច់ Rating: 5 Reviewed By: Unknown
    Scroll to Top