• ព័ត៌មានថ្មី

    Friday, January 30, 2015

    Courtois ចាត់​ទុក Van der Sar ជា​និមិត្ត​រូប

    អ្នកចាំទី​ Thibaut Courtois របស់​ក្រុម Chelsea ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា អតីត​អ្នកចាំទី​ក្រុម Manchester United កីឡាករ​ Edwin Van der Sar គឺជា «និមិត្តរូប» របស់​គេ។

    ក្នុង​ឱកាស​សំនួរ​ចម្លើយ​ជាមួយ​នឹង​គេហទំព័រ Champions League Twitter កីឡាករ​វ័យ២២​ឆ្នាំ Courtois បាន​​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​តែង​តែ​មើល​អតីត​អ្នកចាំទី​ជម្រើស​ជាតិ​ហុល្លង់​ ​Van der Sar ជានិច្ច និង​​តែង​ស្រមៃ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​​អ្នកចាំទី​រូប​នោះ។

    Courtois គឺ​ជា​អ្នកចាំទី​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​កីឡាករ​រូប​នេះ នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឲ្យ​ក្រុម​តោ​ខៀវ​។

    អ្នកចាំទី​ដៃទី១​ជម្រើស​ជាតិ​បែលហ្សិក បាន​លេង​ឲ្យ​ក្រុម Atletico Madrid លក្ខណៈ​ខ្ចី​ជើង​អស់​រយៈពេល​៣ឆ្នាំ នៅ​ក្នុង​ក្របខ័ណ្ឌ​ La Liga ​របស់​អេស្ប៉ាញ មុន​នឹង​ត្រឡប់​មក​ប្រជែង​យក​ដំណែង​ដៃទី១ ពី​អ្នកចាំទី Petr Cech​ នៅ Chelsea វិញ។

    23

    ចំណែក​ឯ Van der Sar ជា​​អតីត​អ្នក​ចាំ​ទី​ដែល​​បាន​ប្រកាស​ចូល​និវត្តន៍​តាំង​ពី​ឆ្នាំ​២០១១ ​ក្រោយ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ដូចជា​ ពានរង្វាន់​ក្នុង​លីក​បាន​ចំនួន៨លើក, Champions Leagues ចំនួន២លើក, FIFA Club World Cup ​ចំនួន​១លើក និង​ពាន​រង្វាន់​​ផ្សេងៗ​មួយ​ចំនួន​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Courtois ចាត់​ទុក Van der Sar ជា​និមិត្ត​រូប Rating: 5 Reviewed By: Unknown
    Scroll to Top