• ព័ត៌មានថ្មី

    Friday, January 23, 2015

    ព្រះ​មហាក្សត្រ​​​​អារ៉ាប៊ីសាអ៊ូឌីត សោយទិវង្គត​ហើយ

    ព្រះ​មហាក្សត្រ នៃ​ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត បាន​សោយទិវង្គត​នៅ​ក្នុង​មន្ទីរពេទ្យ​ហើយ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ពី​មន្ត្រី​ព្រះ​បរមរាជវាំង ដែល​ធ្វើ​ឡើង​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​នេះ។

    Abdullah bin Abdul Aziz Al Saud
    ព្រះ​អង្គ Abdullah bin Abdul Aziz Al Saud ដែល​មាន​ព្រះជន្ម ៩០​ព្រះវស្សា បាន​យាង​ចូល​សម្រាក​ព្រះ​កាយ​ក្នុង​មន្ទីរពេទ្យ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ដោយសារ​ដំបៅ​សួត។ ព្រះ​អង្គ Abdullah បាន​ឡើង​សោយរាជ្យ​បល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ២០០៥ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ព្រះ​រោគ​របស់​ព្រះ​អង្គ​បាន​ធ្វើ​ទុក្ខ​ ជា​ញឹកញាប់។

    ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ Abdullah ព្រះ​អង្គ Salman ព្រះ​ជន្ម ៧៩​ព្រះ​វស្សា ដែល​ត្រូវ​ជា​ព្រះ​អនុជ នឹង​ត្រូវ​ឡើង​សោយរាជ្យ​បន្ត​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ។

    7
    ព្រះ​អង្គ Salman ដែល​ត្រូវ​សោយរាជ្យ​បន្ត

    1
    ព្រះ​អង្គ  Abdullah និង​មេដឹក​នាំ​នានា​លើ​លោក

    2

    3

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: ព្រះ​មហាក្សត្រ​​​​អារ៉ាប៊ីសាអ៊ូឌីត សោយទិវង្គត​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top