• ព័ត៌មានថ្មី

    Saturday, January 10, 2015

    Team Of the Year 2014 ​របស់​ UEFA ​ចេញ​ហើយ​តើ!


    សហព័ន្ធ ​កីឡា​​បាល់ទាត់​​ទ្វីប​អឺរ៉ុប​ UEFA ​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​​ Team Of the Year ​ប្រចាំ​ឆ្នាំ​២០១៤​នេះ​ហើយ (ក្រុម​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ) ​កាល​ពី​ម្សិលមិញ​នេះ ដែល​ក្នុង​នោះ​មាន​កីឡាករ​នៅ​ក្លិប Bayern Munich ​៤​នាក់​ , Real Madrid ​៣​នាក់​ , Barcelona ​ម្នាក់ , Atletico Madrid ​ម្នាក់​ , Paris Saint German ម្នាក់ ​​និង​ Manchester United ​ម្នាក់។

    Team Of the Year 2014


    10922690_898013510245112_6254876746101736219_n


    Team Of the Year ​របស់​ UEFA ​នៅ​ឆ្នាំ​២០១៤​គឺ អ្នក​ចាំ​ទី​ Manuel Neuer , ខ្សែ​ការពារ Sergio Ramos , Philipp Lahm , David Alaba , Diego Godin , ខ្សែ​បម្រើ Toni Kroos , Angel Di Maria , Arjen Robben ​និង​ខ្សែ​ប្រយុទ្ធ​៣​នាក់​ Cristiano Ronaldo , Lionel  Messi , Zlatan Ibrahimovic។ ខណៈ​ដែល​កីឡាករ​១១​នាក់​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នក​គាំទ្រ​៨,៦​លាន​ នាក់។ ក្នុង​ចំណោម​១១នាក់​នេះ មាន​តែ Godin ម្នាក់​ប៉ុណ្ណោះ​ដែល​មិន​ធ្លាប់​ជាប់​ពី​មុន​មក ខណៈ Ronaldo ជា​កីឡាករ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ។

    សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​កីឡាករ​ទាំង​១១នាក់​ខាង​លើ​នេះ? តើ​១១នាក់​របស់​ប្រិយមិត្ត​ មាន​កីឡាករ​ណា​ខ្លះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Team Of the Year 2014 ​របស់​ UEFA ​ចេញ​ហើយ​តើ! Rating: 5 Reviewed By: Unknown
    Scroll to Top