• ព័ត៌មានថ្មី

    Monday, January 12, 2015

    Neymar, Suarez, Messi នាំ​ Barca ប្រហារ Atletico ៣-១

    ការ​សហការ​គ្នា​យ៉ាង​ល្អ​នៃ​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​៣​ Neymar, Luis Suarez និង Lionel Messi បាន​ជួយ​ឲ្យ​ក្រុម​ Barcelona បំបាក់​ក្រុម​ជើង​ឯក​ចាស់ Atletico Madrid ៣-១ នា​កីឡដ្ឋាន Camp Nou យប់​មិញ​នេះ។



    គ្រាប់​ទី​១​របស់​ក្រុម​លោក Luis Enrique កើត​ចេញ​ពី​ Messi បញ្ជូន​បាល់​ឲ្យ​ Suarez​ មុន​បញ្ជូន​​បន្ត​ឲ្យ Neymar ស៊ុត​បញ្ចូល​ទី (នាទី​១២)។ ឯ​គ្រាប់​ទី​២ Messi បញ្ជូន​ឲ្យ Suarez បំប៉ោង​សំណាញ់​ទី (នាទី​៣៥) ខណៈ​គ្រាប់​ទី​៣ Suarez បញ្ជូន​បាល់​ពី​ចម្ងាយ​ឲ្យ Rakitić មុន​បញ្ជូន​បន្ត​ឲ្យ Messi ស៊ុតគ្រាប់​ទី​៣​ នៅ​៣នាទី​មុន​ចប់​ការ​ប្រកួត។

    Atletico សង​​វិញ​មួយ​គ្រាប់​នៅ​នាទី​​៥៧ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​របស់ Mario Mandzukic ក្រោយ Messi បង្ក​កំហុស​លើ Jesus Gamez ក្នុង​តំបន់​គ្រោះថ្នាក់។

    លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ Barca លើស Atletico ៣ពិន្ទុ ស្ថិត​នៅ​លេខ​២ ចាញ់​ក្រុម​កំពូល​តារាង​ Real Madrid ១ពិន្ទុ ប៉ុន្តែ Real នៅ​១ប្រកួត​ក្នុង​ដៃ៕

    2

    3

    4

    11
    Messi ទទួល​បាន​ពាន​នៅ​មុន​ការ​ប្រកួត សម្រាប់​ការ​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​នៅ La Liga

    12

    14

    15

    16

    17

    18

    19

    20
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar, Suarez, Messi នាំ​ Barca ប្រហារ Atletico ៣-១ Rating: 5 Reviewed By: Unknown
    Scroll to Top