• ព័ត៌មានថ្មី

    Friday, January 9, 2015

    Messi ​មិន​​ចេញ​ពី Barca ​​ដោយសារ​ជាប់​សន្យាជាមួយ​​មនុស្ស​ម្នាក់​មុន​ស្លាប់

    Messi Never Leave Barcelona

    Lionel Messi ​មិន​អាច​ចេញ​ពី​ក្រុម​ Barcelona ​បាន​ទេ ពីព្រោះ​រូប​គេ​បាន​សន្យា​ជាមួយ​លោក Tito Vilanova ​មុន​ពេល​អ្នក​ចាត់​ការ​រូប​នេះ​ស្លាប់​ ថា​នឹង​នៅ​ទី​នេះ​រហូត។ នេះ​បើ​តាម​លោក Henk Ten Cate អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ Barca ​បាន​និយាយ។


    លោក Henk Ten Cate  ​ដែល​ជា​អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ Barcelona (២០០៣-២០០៦) ​មួយ​រូប​ដែរ​នោះ​ បាន​និយាយ​ប្រាប់សារព័ត៌មាន​ De Telegraaf ​ថា៖ “តាម​ដែល​ខ្ញុំ​ចាំ Messi ​មិន​សប្បាយ​ចិត្ត​នៅ​ Barcelona ​តាំង​ពី​២​ឆ្នាំ​មុន​មក​ម្ល៉េះ។ ប៉ុន្តែ​រូប​គេ​មិន​អាច​ចាកចេញ​ពី​ក្លិប​នេះ​បាន​ទេ ព្រោះ​គាត់​បាន​សន្យា​ជាមួយ​លោក Tito មុន​ពេល​ស្លាប់ ​ថា​នឹង​នៅ​ទី​នេះ​រហូត​មិន​ចេញ​ទៅ​ណា​នោះ​ឡើយ។ ​ខ្ញុំ​គិត​ថា​តម្លៃ​ខ្លួន​ខ្ពស់​អាច​ធ្វើ​ឱ្យ​មនុស្ស​ណា​ក៏​ចាប់​អារម្មណ៍​ ដែរ ដូច្នេះ​យើង​មិន​អាច​មើល​ឃើញ​នោះ​ទេ។ ការ​ដែល​លេង​នៅ​ក្លិប​ដដែល​យូរ​ពេក ក៏​អាច​ធ្វើ​ឱ្យ​រូប​គេ​មិន​អាច​ពង្រីក​សមត្ថភាព​ទៅ​មុខ​ទៀត​បាន​ដែរ ដូច​ដែល​យើង​ឃើញ​ហើយ​រដូវ​កាល​មុន​គេ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ណាស់។ ដែល​នេះ​មានន័យ​ថា​ផ្លាស់​ទៅ​ក្លិប​ថ្មី​អាច​ឱ្យ​គេ​មាន​ការវិវឌ្ឍន៍​ទៅ​មុខ ​ក៏​ថា​បាន”។

    henk-ten-cate-lionel-messi
    លោក Henk Ten Cate  ​ដែល​ជា​អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ Barcelona (២០០៣-២០០៦)​

    ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ Messi ​កាន់​​តែ​មិន​សប្បាយ​ចិត្ត​នៅ​អេស្ប៉ាញ​ត​ទៅ​ទៀត​ហើយ​ ព្រោះ​រូប​គេ​បាន​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ចាត់​ការ​ថ្មី​ Barca ​លោក Luis Enrique ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ក៏​មាន​ដំណឹង​ដែរថា​ក្រុម​ Chelsea ​បាន​ឱ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ដល់​ទៅ​២០០​លាន​ ផោន​ឯ​ណោះ ដែល​ជា​ចំនួន​ទឹក​ប្រាក់​ធ្វើ​ឱ្យ​សាមី​ខ្លួន​គេ​ពិបាក​នឹង​ប្រកែក​ដែរ។ សូម​ដាន​តាន​ទាំង​អស់​គ្នា ពី​អនាគត​កំពូល​កីឡាករ​នេះ​​ ថាតើ​រូប​គេ​នឹង​ទៅ​លេង​នៅ​ក្លិប​ណា ​ឬ​នៅ​ Barcelona ​ដដែល?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​មិន​​ចេញ​ពី Barca ​​ដោយសារ​ជាប់​សន្យាជាមួយ​​មនុស្ស​ម្នាក់​មុន​ស្លាប់ Rating: 5 Reviewed By: Unknown
    Scroll to Top