• ព័ត៌មានថ្មី

    Saturday, January 10, 2015

    ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone

    ក្រុម​កូន​ខ្មែរ DirexPlay បាន​បង្កើត​ហ្គេម​ថ្មី​មួយ​ឈ្មោះ​ថា​ Chasing Zombies ដែល​គ្រោង​នឹង​ដាក់​ឲ្យ​លេង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ធំៗ​ ដូច​ជា​ Android , iOS និង Windows Phone។

    Chasing Zombies
    លោក​ ឈួម​ ពិសិដ្ឋ​ អ្នក​ដឹក​នាំ​បង្កើត​ហ្គេម​បាន​ឲ្យ​ដឹង​ថា Chasing Zombies ជា​ប្រភេទ​ហ្គេម​ជិះ​កង់​ដេញ​តាម​បុកខ្មោច Zombies ដើម្បី​យក​ស្ករ​គ្រាប់​ដែល Zombies បាន​លួច។

    លោក​បន្ត​ទៀត​ថា​ ហ្គេម​ថ្មី​នេះ​កំពុង​តែ​រៀប​ចំ​ ហើយ​នឹង​គ្រោង​ឲ្យ​ប្រិយមិត្ត​និយម​ហ្គេម​ស្នាដៃ​កូន​ខ្មែរទាញយក​​​លេង​ ក្នុង​ត្រី​មាសទី ១ ​ដើម​ឆ្នាំ ២០១៥ នេះ។

    លោក​ ឈួម​ ពិសិដ្ឋ បាន​បន្ថែម​ថា នេះ​ជា​ស្នា​ដៃ​បន្ទាប់​ពី​ហ្គេម​ សុក និង សៅ ដែល​ធ្លាប់​ដាក់​ឲ្យ​លេង​លើ​ Android និង Windows Phone កន្លង​ទៅ​ចំណែក​លើ iOS គ្រោង​នឹង​ចេញ​រួម​នឹង​ហ្គេម​ Chasing Zombies ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ហ្គេម​កូន​ខ្មែរ​មួយ ​​ត្រៀម​​បង្ហាញ​លើ Android, iOS និង Windows Phone Rating: 5 Reviewed By: Unknown
    Scroll to Top