• ព័ត៌មានថ្មី

    Wednesday, January 21, 2015

    ឮថា Adidas ជួយ Man Utd ទិញ Messi

    ក្លិប​បិសាច​ក្រហម Manchester United ​អាច​នឹង​ទទួល​បាន​ជំនួយ​ពី​ដៃ​គូ​ឧបត្ថម្ភ​​​ថ្មី​គឺ​ក្រុមហ៊ុន​​ Adidas ​ដើម្បី​​ទិញ​យក​កំពូល​តារា​ឆ្នើម​របស់​ពិភពលោក​ Lionel Messi ពី​ក្លិប​ FC Barcelona។ នេះ​បើ​តាម​កាសែត​ Metro របស់​អង់គ្លេស​បាន​ចេញ​ផ្សាយ។


    Man Utd បាន​ចូល​រួម​ប្រជែង​ជាមួយ​ក្លិប​ Chelsea ​ក្នុង​ការ​តាម​ប្រមាញ់​យក​ Messi ​ដោយ​បាន​ឮ​ដំណឹង​ថា​ ​កីឡាករ​​ឆ្នើម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ អាច​នឹង​ចាកចេញ​ពី​កីឡាដ្ឋាន Camp Nou។

    Adidas ​ដែល​ជា​ក្រុមហ៊ុន​​ឧបត្ថម្ភ​ Messi ​នឹង​ក្លាយ​ជា​អ្នកផ្គត់ផ្គង់​ឈុត​ឯកសណ្ឋាន​របស់​ក្រុម​បិសាច​ក្រហម​នៅ​រដូវ ​កាល​ក្រោយ​។ ដូច្នេះ​ទើប​ពួកគេ​ចង់​បាន​ទាំង២ រួម​បញ្ចូល​គ្នា​តែ​ម្ដង គឺ​ Messi លេង​ឲ្យ Man Utd។

    តាម​របាយការណ៍​កាសែត​ខាង​លើ Adidas មាន​បំណង​ផ្ដល់​លុយ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់ Man Utd ​មាន​លទ្ធភាព​ទិញ​យក​ Messi ក្នុង​តម្លៃ​ ២០០លាន​ផោន (ជាង​៣០២​លាន​ដុល្លារ) ផ្ដាច់​កិច្ចសន្យា​ពី​ក្លិប Barcelona​ តែ​ម្ដង និង​ផ្ដល់​លុយ​មួយ​ចំនួន​ទៀត​សម្រាប់​ថ្លៃ​ឈ្នួល​ប្រចាំ​សប្ដាហ៍។

    ដូច្នេះ​យើង​រង​ចាំ​មើល​ថា តើ​ពាក្យ​ចរ​ចាម​អារាម​ខាង​លើ​នេះ អាច​ទៅ​រួច​ឬ​មួយ​យ៉ាង​ណា? បើ​ពិត​មែន​នោះ​ តើ​ Messi​ អាច​ស្រោច​ស្រង់​ ក្រុម​បិសាច​ក្រហម​ឲ្យ​វិល​​ទៅ​រក​រជ្ជកាល​មាស​ដូច​សម័យ​កាល​លោកSir Alex Ferguson ​នៅ​ដឹក​នាំ​បាន​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឮថា Adidas ជួយ Man Utd ទិញ Messi Rating: 5 Reviewed By: Unknown
    Scroll to Top