• ព័ត៌មានថ្មី

    Friday, January 9, 2015

    ក្រោយ​យក​ Wit.ai បាន​​ Facebook បន្ត​​ទិញ​​ក្រុមហ៊ុន​ QuickFire ទៀត​

    កាល​ពី​ពីរ​បី​ថ្ងៃ​មុន​​​​ Facebook ​បាន​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង Wit.ai  ហើយ​ឥឡូវ​​ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​បាន​បន្ត​ទៅ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វីដេអូ QuickFire ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង San Diego សហរដ្ឋអាមេរិក​។

    Facebook CEO


    មូល​ហេតុ​ដែល​ Facebook ទិញ​យក​ក្រុមហ៊ុន​ QuickFire គឺ​ដើម្បី​ឲ្យ​ជំនួញ​វីដេអូ​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​ពុំ​ទាន់​អាច​ ប្រជែង​នឹង YouTube បាន​នោះ កាន់​តែ​រីកចម្រើន​។ Facebook សង្ឃឹម​ថា​ជំនួយ​បន្ថែម​ដែល​បាន​មក​ពី​ក្រុមហ៊ុន QuickFire នឹង​អាច​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ផលិត​វីដេអូ​របស់​ខ្លួន​កាន់​តែ​ខ្លាំង  (ដូចជា ធ្វើ​ឲ្យ​វីដេអូ​ដើរ​លឿន​ និង​ច្បាស់​ជាង​មុន ជាដើម​) ដែល​អាច​ទាក់​ទាញ​អ្នក​ចូល​មើល​កាន់​តែ​ច្រើន​ ដូច្នេះ​ម្ចាស់​ក្រុមហ៊ុន​ផ្សេង​ៗ​​នឹង​ដាក់​ Ads (ការ​ផ្សាយពាណិជ្ជកម្ម​) លើ​វីដេអូ​ទាំង​នោះ​​កាន់​តែ​ច្រើន​ផង​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ភាគី​ទាំង​សង​ខាង​ពុំ​បា​ន​បញ្ជាក់​ពី​ចំនួន​ទឹក​ ប្រាក់​ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ។

    គ្រាន់​តែ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០១៥​នេះ​ភ្លាម​ Facebook ហាក់​ដូចជា​ក្លៀវក្លា​ខ្លាំង​មែន​ទែន​ ដោយ​បាន​​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ពី​មួយ​ទៅ​មួយ​ (Wit.ai និង QuickFire) ដើម្បី​ឲ្យ​មហិច្ឆតា​​របស់​ខ្លួន​បាន​ជោគជ័យ​នា​ពេល​អនាគត។

    ចាំ​មើល​​ត​ទៅ​ទៀត​ថា​ ​តើ​​​ថ្ងៃ​ក្រោយ Facebook នឹង​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណា​មួយ​ទៀត ខណៈ​ប៉ុន្មាន​ថ្ងៃ​សោះ​ទិញ​បាន​ក្រុមហ៊ុន​ដល់​ទៅ​​ពីរ​​?​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រោយ​យក​ Wit.ai បាន​​ Facebook បន្ត​​ទិញ​​ក្រុមហ៊ុន​ QuickFire ទៀត​ Rating: 5 Reviewed By: Unknown
    Scroll to Top