• ព័ត៌មានថ្មី

    Monday, January 12, 2015

    ពេល​គេង​មិន​លក់ ដាច់​ខាត​កុំ​ធ្វើ​រឿង​​​៩​យ៉ាង​នេះ​

    មិត្ត​អ្នក​អាន​មួយ​ចំនួន​ដែល​ជួប​បញ្ហា​គេង​មិន​លក់ តែង​ខ្វល់​ខ្វាយ​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​គេង​លក់​វិញ​ក្រៅ​ពី​ដេក​ សម្លឹង​នាឡិកា លេង​ហ្គេម ឬ​ញ៉ាំ​អាហារ​បន្លប់​អារម្មណ៍​។ ប៉ុន្តែ​ទម្លាប់​ទាំង​នោះ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​វិញ​បាន​ងាយ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​​បញ្ឈរ​ភ្នែក​ពេញ​មួយ​រាត្រី​ក៏​ ថា​បាន​។ ដូច្នេះ សម្រាប់​អ្នក​ដែល​គេង​មិន​លក់ សូម​កុំ​ព្យាយាម​អនុវត្ត​ទម្លាប់​មិន​ល្អ​ទាំង​៩​យ៉ាង​ខាង​ក្រោម​៖

    jygzph0a

    ១. ញ៉ាំ​ចំណី​ចំណុក ឬ​អាហារ​ពេល​យប់​៖
    មនុស្ស​ភាគ​ច្រើន​តែង​ជ្រើសរើស​វិធី​ញ៉ាំ​អាហារ​លេង​ៗ បន្ទាប់​ពី​មាន​អារម្មណ៍​ថា​គេង​មិន​លក់​ដើម្បី​កុំ​ឲ្យ​អផ្សុក​មាត់​។ ប៉ុន្តែ​អ្នក​មិន​ដឹង​ទេ​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ចាប់​ផ្ដើម​រវល់​រំលាយ​ អាហារ​នោះ​​ ហើយ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​វិញ​ទេ។​

    ២. ដេក​សម្លឹង​មើល​ទ្រនិច​នាឡិកា៖
    ពិត​ណាស់ បើ​អ្នក​បើក​ភ្នែក​សម្លឹង​ទៅ​នាឡិកា​រាប់​ម៉ោង រាប់​នាទី ហើយ​អ្នក​នៅ​តែ​ដេក​មិន​លក់​ទៀត វា​ពិត​ជា​រំខាន​លែង​និយាយ​។ ជម្រើស​នេះ​រឹត​តែ​មិន​អាច​ជួយ​អី​អ្នក​បាន តែ​វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ចាប់អារម្មណ៍​តែ​លើ​ទ្រនិច​នាឡិកា ហើយ​គ្មាន​អារម្មណ៍​ចង់​គេង​បន្ត​ឡើយ​។ ជំនួស​មក​វិញ អ្នក​គួរ​ក្រោក​ទៅ​អង្គុយ​នៅ​​សាឡុង ឬ​កៅអី​ទន់ៗ​ អាន​សៀវភៅ ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​វា​អាច​ជួយ​ឲ្យ​អ្នក​កើន​ចំណេះ​ដឹង ជាជាង​ការ​សម្លឹង​ទៅ​អេក្រង់​ LED ឬ​ដេក​ចាំ​មើល​នាឡិកា​ដែរ​។



    ៣. បន្ត​ដេក​លើ​គ្រែ៖
    វា​ហាក់​ជា​គំនិត​ល្អ​មួយ​ តែ​ការ​បន្ត​គេង​លើ​គ្រែ​ខណៈ​គេង​មិន​លក់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​មិន​បាន​ស្រាក​ស្រាន្ត។ អ្នក​ប្រែ​ចុះ​ឡើង ហើយ​អាច​ស្អុះស្អាប់​ផង​ក៏​ថា​បាន​។ និយាយ​រួម​ ធ្វើ​បែប​នេះ​អ្នក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​រសាប់រសល់។ យក​ល្អ គួរ​ព្យាយាម​ធ្វើ​អ្វី​ដែល​លំហែ​ដូច​ជា​ការ​តាំង​សមាធិ ឬ​អាន​សៀវភៅ​ជា​ដើម​។

    ៤. ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​៖
    ជា​ធម្មតា ពេល​គេង​មិន​លក់​អ្នក​តែង​ទាញ​ tablet ឬ​ smartphone មក​បើក​លេង​រាល់​ពេល​គេង​មិន​លក់​។ តើ​អ្នក​ធ្លាប់​សង្កេត​ទេ​ថា ការ​ធ្វើ​បែប​នេះ​មិន​អាច​ជួយ​អ្នក​ឲ្យ​គេង​លក់​បាន​វិញ​? ដោយ​សារ​តែ​ពន្លឺ​ដែល​ចាំង​ពី​អេក្រង់​ទាំង​នោះ វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​រំញោច​ចង់​ក្រោក ជាជាង​នៅ​ដេក​បន្ត​។ បើ​អ្នក​ចង់​ប្រើ​ទូរសព្ទ ឬ​ឧបករណ៍​ទាំង​នោះ គួរ​ក្រោក​ចេញ​ពី​គ្រែ​ ព្រោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​នឹក​ដល់​កន្លែង​គេង​ងាយ​ជាង​។
    147504214

    ៥. ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​៖
    ស្រា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទឹក​ដែល​អាច​ជួយ​ឲ្យ​យើង​សម្រាក​បាន​ងាយ​ ប៉ុន្តែ​ការ​ផឹក​ស្រា​ភ្លាម​មុន​ពេល​ចូល​គេង ឬ​នៅ​ពាក់​កណ្ដាល​យប់​នឹង​ធ្វើ​ឲ្យ​អ្នក​បើក​ភ្នែក​ស្រឡះ​ចែស។​ វា​ត្រូវ​ការ​ពេល​ច្រើន​ម៉ោង​ណាស់ ទម្រាំ​ជាតិ​ស្រា​ចូល​ទៅ​ធ្វើ​ឲ្យ​អ្នក​ចង់​គេង​។ បើ​អ្នក​តែង​តែ​គេង​មិន​លក់​ជា​ប្រចាំ សូម​សាកល្បង​ផ្អាក​ការ​ញ៉ាំ​ស្រា​ពីរ​បី​ថ្ងៃ ដើម្បី​ចង់​ដឹង​ថា​វា​អាច​ជួយ​អ្នក​បាន​ប៉ុណ្ណា​។​
    half full glass of wine on bedside table of early twenties woman in bed in a bedroom

    ៦. គិត​ពី​បញ្ហា​ផ្សេង​ៗ​៖
    ច្បាស់​ណាស់ ពេល​អ្នក​គេង​មិន​លក់​ហើយ​សម្លឹង​ទៅ​មើល​ពិតាន គំនិត​អវិជ្ជមាន និង​បញ្ហា​ទាំង​ឡាយ​នឹង​រត់​មក​រសឹប​ក្នុង​អារម្មណ៍​អ្នក​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តាន​តឹង ព្រោះ​វា​បាន​តែ​គិត​ហើយ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​។ ដូច​គ្នា​នឹង​ចំណុច​ខាង​លើ អ្នក​គួរ​ក្រោក​ចេញ​ពី​គ្រែ​ហើយ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ដូច​ជា​បោក​ខោអាវ​ក៏​បាន​។

    ៧. លេប​ថ្នាំ​ងុយ​គេង​ថែម​ទៀត​៖​
    លេប​ថ្នាំ​ងុយ​គេង​ថែម​ទៀត​ ពេល​គេង​មិន​លក់​កណ្ដាល​យប់​អាច​ជា​គំនិត​ល្អ​ ប៉ុន្តែ​វា​អាច​ផ្ដល់​ផល​ប៉ះ​ពាល់​ទៅ​វិញ​ទេ​។ ប្រសិន​បើ​អ្នក​លេប​ថ្នាំ​គេង​លក់​ហើយ នៅ​តែ​មិន​អាច​ជួយ​បាន​ទៀត សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​រក​ដំណោះ​ស្រាយ​ផ្សេង កុំ​ព្យាយាម​លេប​វា​​បន្ថែម​ឲ្យ​សោះ​។

    ៨. ហាត់​ប្រាណ​៖
    រាល់​ពេល​ហាត់​ប្រាណ​រួច អ្នក​តែង​មាន​អារម្មណ៍​អស់​កម្លាំង​។ ប៉ុន្តែ​ការ​ហាត់​ប្រាណ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​នៅ​តែ​ដំណើរការ ហើយ​ឈាម​ក៏​រត់​ចុះ​ឡើង​ដែរ​។ អ្វី​ដែល​រាង​កាយ​អ្នក​ត្រូវ​ការ​បន្ទាប់​ពី​ហាត់​ប្រាណ​គឺ​គេង​នៅ​ពេល​យប់​ ។ ដូច្នេះ​ បើ​អ្នក​ហាត់​ប្រាណ​ពេល​យប់​គេង​មិន​លក់ ច្បាស់​ជា​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។

    ៩. អនឡាញ​៖
    អ៊ីនធើណិត​គឺ​ជា​គ្រឿង​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ជក់ រហូត​ភ្លេច​ថា​ចង់​គេង​។ បើ​អ្នក​គេង​មិន​លក់​ ហើយ​ជ្រើស​រើស​ការ​អនឡាញ​មើល​នេះ​មើល​នោះ​លើ​អ៊ីនធើណិត អ្នក​នឹង​គ្មាន​អារម្មណ៍​ថា​ចង់​គេង​បន្ត​ទៀត​ទេ​។

    តើ​រាល់​ពេល​គេង​មិន​លក់ អ្នក​ធ្លាប់​ធ្វើ​ទម្លាប់​ទាំង​៩​ខាង​លើ​ដែរ​ឬ​ទេ​? បើ​ធ្លាប់ គួរ​ផ្លាស់​ប្ដូរ​វា​ចេញ​ទៅ​!
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពេល​គេង​មិន​លក់ ដាច់​ខាត​កុំ​ធ្វើ​រឿង​​​៩​យ៉ាង​នេះ​ Rating: 5 Reviewed By: Unknown
    Scroll to Top