• ព័ត៌មានថ្មី

    Thursday, January 15, 2015

    Ronaldo ​និង​សង្សារ Irina Shayk ​បែក​គ្នា​​​ហើយ?

    Irina Shayk បន្ទាប់​ពី​មិន​បាន​ទៅ​ជួយ​អបអរ​ Cristiano Ronaldo ​លើក​ពាន FIFA Ballon d’Or ​នៅ​ប្រទេស​ស្វីស​​នោះ​ ពេល​នេះ​បាន​ Unfollowed ​គណនី Twitter ​របស់​ខ្សែ​ប្រយុទ្ធ Real Madrid ​រូប​នេះ​ថែម​ទៀត។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​គេ​ដាក់​សំនួរ​ថា​ តើ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​បែកបាក់​ស្នេហា​មែន​ដែរ​ឬ​ទេ?

    irina-y-cristiano

    Irina Shayk ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​កម្ម​វិធី​ប្រកាស​ពាន Ballon d’Or ​ឆ្នាំ​២០១៤​ នោះ​ទេ ហើយ​​នាង​បែរ​ជា​ទៅ​លេង​នៅ​សមុទ្រ​ទៅ​វិញ ​ដែល​បាន​ធ្វើ​ឱ្យ​កាសែត​ជា​ច្រើន​បានចុះ​ផ្សាយ​ថា​អ្នក​ទាំង​ពីរ​នេះ​បាន​ បែក​បាក់​គ្នា​ហើយ។ ចំពោះ​មូលហេតុ​វិញ ​គឺ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​អាច​បណ្ដាល​មក​ពី​ម្ដាយ​របស់​ Ronaldo ​ព្រោះ​កាល​ពី​អំឡុង​ពេល​បុណ្យ​ណូអែល​ Irina ​និង​ម្ដាយ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ទាស់​ពាក្យ​​សម្ដី​​គ្នា​រឿង​ទៅ​ លំហែ​កាយ។ ចំណែក​ឯ​ខាង​ Cr7 ​វិញ​ក៏​មិន​បាន​បដិសេធ​ចំពោះ​រឿង​បែក​បាក់​ចំណង​ស្នេហ៍​របស់​គេ​នេះ​ដែរ បាន​ត្រឹម​និយាយ​ថា​រឿង​រ៉ាវ​ខាង​លើ​នឹង​មាន​កាសែត​ចុះ​ផ្សាយ​ច្រើន​ត​ទៅ​ ទៀត។

    Irina-Shayk-reveals-two-hand-prints-on-her
    2496327800000578-0-image-a-56_1421245347435

    កំពូល​កីឡាករ​របស់​ព័រទុយហ្គាល់​ និង​សង្សារ​​ដែល​ជា​តារា​បង្ហាញ​ម៉ូដ​របស់​រុស្ស៊ី​ខាង​លើ​នេះ​ ទាក់ទង​គ្នា​បាន​៤​ឆ្នាំ​មក​ហើយ ​ដែល​ជា​ចំណង​ស្នេហ៍​មួយ​ដ៏​យូរ​ ព្រោះ​តាំង​ពី​ Ronaldo ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​មក​​មិន​ដែល​ទាក់ទង​ស្រី​ណា​បាន​យូរ​អ៊ីចឹង​នោះ​ទេ។ បើ​រាប់​ត្រួសៗ​​ទៅ​ អតីត​កីឡាកររបស់ Man Utd ​រូប​នេះ​ធ្លាប់​ទាក់ទងស្រី​ស្អាត​ប្រហែល​ជា​១២​នាក់​មក​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​និង​សង្សារ Irina Shayk ​បែក​គ្នា​​​ហើយ? Rating: 5 Reviewed By: Unknown
    Scroll to Top