• ព័ត៌មានថ្មី

    Friday, January 2, 2015

    Bluetooth Speaker​ បំពាក់​​សុទ្ធ​​តែ​​បន្ទះ​​សូឡា

    ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ Ecoxgear​ បាន​ប្រកាស​ផលិតផល​​ឧបករណ៍​បំពង​សំឡេង​ Bluetooth Speaker​ ខ្សែស្រឡាយ​ Ecosmart ​ដែល​មាន​បំពាក់​បន្ទះ​សូឡា​។

    ម៉ូដែល​មួយ​នេះ​​​គឺ​ Ecosmart 4000​ ដែល​ភ្ជាប់​មក​ជា​មួយ​នូវ​បន្ទះ​សូឡា​ ហើយ​​​​អាច​ដំណើរ​ការ​បាន​រយៈ​ពេល​១៨​ម៉ោង​ និង​​អាច​បន្ត​នូវ​ថាមពល​​​ពី​ផ្ទាំង​សូឡា​បាន​រយៈ​ពេល​ខ្លី​​បន្ថែម​ទៀត​ ផង។ ថ្វីបើ​វា​ដំណើរ​ការ​បាន​តិច​ម៉ោង​​ក្ដី​ ​តែ​វា​មាន​​ Driver Speaker​ ចំនួន​ពីរ​ដែល​អាច​បញ្ចេញ​សំឡេង​បាន​ខ្លាំង​​ និង​ពីរោះ​។


    Ecoxgear Bluetooth Speaker និង​បន្ទះ​សូឡា

    ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ប្រកាស​ពី​តម្លៃ​ និង​កាលបរិច្ឆេទ​ចេញ​លក់​ផលិតផល​ទាំង​នេះ​នៅ​ឡើយ​​​ទេ​ ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ CES 2015​ ខាង​មុខ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Bluetooth Speaker​ បំពាក់​​សុទ្ធ​​តែ​​បន្ទះ​​សូឡា Rating: 5 Reviewed By: Unknown
    Scroll to Top