• ព័ត៌មានថ្មី

    Monday, January 19, 2015

    Real លក់ Benzema ទៅ Liverpool ដើម្បី​យក Cavani ពី PSG?

    ខ្សែ​ប្រ​យុទ្ធ​ Karim ​Benzema ​កំពុង​តែ​ខិត​ជិត​ទៅ​ចូល​រួម​ជា​មួយ​ Liverpool ​ហើយ ​បន្ទាប់​ពី​ក្លិប​ Real​ Mardrid ​សម្រេច​​ថា​ពួក​គេ​ចង់​លក់​កីឡាករ​ឆ្នើម​រូប​នេះ​ទៅ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ ។ នេះ​បើ​តាម​កាសែត​ Express ​បាន​ចេញ​ផ្សាយ។

    The Express ​បាន​លើក​ឡើង​ថា​ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ពុំ​មែន​ជា​តម្រូវ​ការ​របស់​ Real Madrid​​​ ទៀត​នោះ​ទេ ​ហើយ​ពួក​គេ​ចង់​​ទិញ​​​ខ្សែ​ប្រ​យុទ្ធ Edinson​ Cavani​ របស់​ក្រុម ​Paris Saint-Germain​ មក​ជំនួស​វិញ។



    ហង្ស​ក្រហម​ ​ក៏​ធ្លាប់​ចាប់​អារម្មណ៍​នឹង​ការ​ទិញ​យក​ Benzema​ ក្នុង​រយៈ​ពេល​២សប្តាហ៏​ចុង​ក្រោយ​នេះ​ដែរ ដើម្បី​​​ជំនួស​ខ្សែ​ប្រយុទ្ធ​ធ្លាក់​ជើង ​Mario ​Balotelli​។ ​រីឯ​ Benzema ​ក៏​ធ្លាប់​បង្ហើប​ប្រាប់​ថា​ខ្លួន​ចង់​ទៅ​លេង​នៅ​ Premier ​League​ ដូច​គ្នា​ដែរ​ ដូច្នេះ​កីឡាករ​រូប​នេះ​ក៏​កំ​ពុង​តែ​ត្រៀម​ខ្លួន​រង់ចាំ​សំណើ​ពី​ក្លិប​ធំ​ នានា​របស់​អង់គ្លេស​ផង​ដែរ​។

    ប្រភព​ច្បាស់​ការ​ពី​អេស្ប៉ាញ ​បាន​ឲ្យ​ដឹង​ថា ​Real ​ចង់​លក់​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ ៤០​លាន​ផោន (ជាង​៦០​លាន​ដុល្លារ)​។

    Benzema ​កំពុង​តែ​លេង​បាន​យ៉ាង​ល្អ​នា​ពេល​បច្ចុប្បន្ន។ ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩រូប​នេះ បាន​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​​២៤​ដង ​និង​បញ្ជូន​បាល់​ (assist) បាន​ ៨ដង​ ដែល​​មាន​តែ ​Cristiano​ Ronaldo ម្នាក់​ប៉ុណ្ណោះ​ ដែល​បញ្ជូន​បាន​លើស​ (៩ដង)​ ក្នុង​រដូវ​កាល​នេះ។

    ទោះ​ជា​យ៉ាង​ណា​ Benzema ​គឺជា​កំពូល​កីឡាករ​លំ​ដាប់​ពិភព​លោក​ (world ​class ​player ) ​ដែល​ត្រូវ​ការ​លេង​ក្នុង​ពាន​រង្វាន់​កំពូល​របស់​អឺរ៉ុប ​Champions ​League​ ។ ​ហើយ​នេះ​ក៏​ជា​ហេតុ​ផល​មួយ​ ដែល​នឹង​មិន​អាច​ទៅ​រួច​ដែរ​ ខណៈ​ដែល​បច្ចុប្បន្ន​ Liverpool​ កំពុង​តែ​ធ្លាក់​ជើង ​ឈរ​នៅ​លេខ​រៀង​ទី៨​ នៅ​Premier League។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real លក់ Benzema ទៅ Liverpool ដើម្បី​យក Cavani ពី PSG? Rating: 5 Reviewed By: Unknown
    Scroll to Top