• ព័ត៌មានថ្មី

    Friday, January 30, 2015

    Simeone៖ “Messi ​​​ខ្លាំង​ជាង Ronaldo​+Bale+Benzema”

    លោក Diego Simeone ​អ្នក​ចាត់​ការ​ក្រុម Atletico Madrid ​បាន​បញ្ជាក់​ពី​អារម្មណ៍​លោក​ថា ខ្សែ​ប្រយុទ្ធ Lionel Messi ​ពិត​ជា​ពិបាក​ការពារ​ និង​គ្រោះ​ថ្នាក់​ជាង​ខ្សែ​ប្រយុទ្ធ​៣​នាក់​របស់​ Real Madrid ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត  គឺ Cristiano Ronaldo បូក​ Gareth Bale និង Karim Benzema។
    default

    បន្ទាប់​ពី​មិន​អាច​យក​ឈ្នះ Barcelona ​បាន​នៅ​ក្នុង​ពាន​រង្វាន់​ Copa del Rey ​កាល​ពី​ម្សិលមិញ​ លោក Diego Simeone ​បាន​ប្រាប់​ពី​ទម្រង់​លេង​របស់​ Messi ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​ដឹក​នាំ Atletico Madrid ​ប្រកួត​ជាមួយ Real Madrid ​និង​ Barcelona ​អស់​ហើយ ប៉ុន្តែ​យើង​មិន​អាច​យក​ Ronaldo ​ទៅ​ប្រៀប​ជាមួយ Messi ​បាន​នោះ​ទេ។ Messi ​តែ​ម្នាក់​ឯង ​គឺ​ខ្លាំង ​និង​គ្រោះ​ថ្នាក់​ជាង​ខ្សែ​ប្រយុទ្ធ​ទាំង​៣​នាក់​របស់ Real Madrid ​កីឡាករ Ronaldo + Bale + Benzema បូក​បញ្ចូល​គ្នា​ឆ្ងាយ​ណាស់”។ បន្ថែម​ពី​លើ​នេះ អ្នក​ចាត់​ការ​វ័យ​៤៤​ឆ្នាំ​ខាង​លើ​ក៏​បន្ថែម​ទៀត​ថា​ទម្រង់​លេង​ Messi ​កាន់​តែ​ល្អ​នៅ​ពេល​គេ​លេង​ស្លាប​ស្ដាំ​ជា​ជាង​នៅ​កណ្ដាល។

    B8gmN0_CcAAfz3Q.jpg large

    1370540-29404832-1600-900

    ម្ចាស់​ពាន​រង្វាន់ FIFA Ballon d’Or ៤​សម័យ​កាល​ ត្បិត​តែ​មិន​បាន​រក​គ្រាប់​បាល់​ក្នុង​ប្រកួត​ដែល Barcelona ​ឈ្នះ Atletico Madrid ​៣-២ ​មែន ប៉ុន្តែ​គ្រាប់​បាល់​ដំបូង​ Barca ​រក​បាន​ក្នុង​ប្រកួត​នោះ​គឺ​ចេញ​មក​ពី Messi ​នេះ​ឯង ខណៈ​ដែល​គ្រាប់​បាល់​ចុង​ក្រោយ​វិញ​ក៏​មក​ពី​វត្តមាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​នេះ​ដែរ ទើប​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ At Madrid ​ធ្វេស​ប្រហែស​មិន​​បិទ​ Neymar ។ នេះ​ជា​សម្ដី​ចុង​ក្រោយ​របស់​លោក Simeone ។

    ចុះ​ចំពោះ​គំនិត​របស់​មិត្ត​អ្នក​អាន​វិញ​ តើ​គិត​ថា​ទម្រង់​លេង​របស់​ Messi ​នា​ពេល​បច្ចុប្បន្ន​នេះ​ពិត​ជា​ល្អ​ខ្លាំង​ដូច​ដែល​អ្នក​ចាត់​ការ​ក្រុម Atletico Madrid ​ខាង​លើ​បាន​និយាយ​ឬ​ក៏​អត់ (Messi ​ខ្លាំង​ជាង​ Ronaldo + Bale + Benzema) ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Simeone៖ “Messi ​​​ខ្លាំង​ជាង Ronaldo​+Bale+Benzema” Rating: 5 Reviewed By: Unknown
    Scroll to Top