• ព័ត៌មានថ្មី

    Wednesday, January 28, 2015

    Gareth Bale ​ចេញ​មក​បដិសេធ ​​ការ​ផ្ទេរ​មក​កាន់​ Man Utd

    ខ្សែ​បម្រើ​ Gareth Bale របស់​ក្រុម​ Real Madrid បាន​​និយាយ​ថា រូបគេ​ពុំ​ដែល​ស្រមៃ​ថា​នឹង​ទៅ​ចូល​រួម​ជាមួយ​នឹង​ក្រុម Manchester United នោះ​ទេ ខណៈ​ដែល​ពេល​នេះ​គេ​កំពុង​រីករាយ​ជាមួយ​ក្លិប​កំពូល​របស់​អេស្ប៉ាញ។

    នៅ​ក្នុង​ខែ​នេះ​មាន​​សារ​ព័ត៌មាន​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ថា​ក្លិប Man Utd នឹង​​ធ្វើ​ការ​ដេញ​ថ្លៃ​​​ប្រមាណ​ ១២០លាន​ផោន (ជាង​១៨២​លាន​ដុល្លារ) ដើម្បី​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​វែល​​រូប​នេះ ទៅ​កាន់​ Old Trafford។



    Bale ​ដែល​បាន​ចុះ​កិច្ច​សន្យា​៦ឆ្នាំ​ជាមួយ Real Madrid បន្ទាប់​ពី​ផ្ទេរ​ពី​ក្រុម Tottenham ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​ កាល​ពី​ឆ្នាំ២០១៣ បាន​ប្រាប់​ដល់​វិទ្យុ​អេស្ប៉ាញ Cadena Ser ថា រូបគេ​គ្មាន​គម្រោង​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន Bernabeu មុន​ពេល​ដែល​កិច្ច​សន្យា​របស់​គេ​បាន​បញ្ចប់​នោះ​ទេ។

    កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​ស្រមៃ​ថា ខ្ញុំ​នឹង​ទៅ​កាន់ Manchester United ទេ។ ​ខ្ញុំ​នៅ​ជាប់​កិច្ច​សន្យា​ច្រើន​ឆ្នាំ​ទៀត។ ខ្ញុំ​ពិត​ជា​រីករាយ និង​ពេញ​ចិត្ត​នៅ​ទី​នេះ យើង​កំពុង​តែ​ឈាន​ដល់​ការ​ឈ្នះ​ពាន​រង្វាន់ ហើយ​ខ្ញុំ​ចង់​នៅ​លេង​​នៅ​ទីនេះ​ឲ្យ Real បន្ត​ទៀត»។

    Bale បាន​ឈ្នះ​ពាន​រង្វាន់ Champions League ​ក្នុង​រដូវ​កាល​ដំបូង​នៅ​ Real ​ហើយក៏​ជា​អ្នក​ស៊ុត​ចូល​ទី​​​ក្រុម Atletico Madrid ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថែម​ទៀត។ នៅ​រដូវ​កាល​នេះ ​កីឡាករ​ដែល​មាន​ល្បឿន​លឿន​រូប​នេះ ស៊ុត​បញ្ចូល​ទី​សរុប​បាន ១៤​គ្រាប់​ហើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Gareth Bale ​ចេញ​មក​បដិសេធ ​​ការ​ផ្ទេរ​មក​កាន់​ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top