• ព័ត៌មានថ្មី

    Thursday, January 8, 2015

    Atletico ស៊ី​ Real ២-០ ក្នុង​ថ្ងៃ​ដំបូង​របស់​ Torres

    ក្រុម​ជើង​ឯក​អេស្ប៉ាញ Atletico Madrid បាន​ស៊ី​ក្រុម​ជើង​ឯក​ចាស់​ Real Madrid ២-០ ក្នុង​ជើង​ទី​១​ វគ្គ១៦​ក្រុម​ចុង​ក្រោយ Copa del Rey នៅ​កីឡដ្ឋាន Vicente Calderon ​យប់​មិញ​នេះ។ នៅ​ក្នុង​ការ​ប្រកួត​នេះ ខ្សែ​ប្រយុទ្ធ Fernando Torres ដែល​ទើប​វិល​មក​កាន់​ក្រុម​ចាស់​របស់​ខ្លួន​វិញ​នោះ ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​​ដែរ។

    Add caption
    យ៉ាង​ណា​ក្ដី នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង​៤៦៨០០នាក់ កីឡាករ​អេស្ប៉ាញ​រូប​នេះ ហាក់​​ដូច​ជា​ស្ងប់ស្ងាត់ មិន​អាច​បង្ក​ព្យុះ​ភ្លៀង​បាន​នោះ​ទេ ហើយ​ត្រូវ​ប្ដូរ​ចេញ​ ជំនួស​វិញ​ដោយ Koke នៅ​នាទី​៥៩។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ Cristiano Ronaldo មិនមាន​មុខ​ក្នុង​ជម្រើស​ដំបូង​របស់ Real នោះ​ឡើយ ដោយ​ត្រូវ​ប្ដូរ​ចូល​ជំនួស James Rodriguez នៅ​នាទី​៦៣។

    ២គ្រាប់​របស់​ក្រុម​លោក Diego Simeone ធ្វើ​បាន​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់ Raul Garcia នៅនាទី​​៥៨ និង​ការ​តែត​បញ្ចូល​ទី​របស់ Jose Maria Gimenez នៅ​នាទី​៧៦។

    លទ្ធផល​គូ​ផ្សេង​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ​ Villarreal ស៊ី Real Sociedad ១-០, Valencia ឈ្នះ Espanyol ២-១ និង Almeria ស្មើ Getafe ១-១៕

    2

    3

    4

    6

    7

    8

    9

    10

    11
    • Blogger Comments
    • Facebook Comments
    Item Reviewed: Atletico ស៊ី​ Real ២-០ ក្នុង​ថ្ងៃ​ដំបូង​របស់​ Torres Rating: 5 Reviewed By: Unknown
    Scroll to Top