• ព័ត៌មានថ្មី

    Friday, January 2, 2015

    មេដឹក​នាំ​​កូរ៉េខាងជើង គីម ជុងអ៊ុន បើក​យន្តហោះ​​អោយ​​គេ​មើល​​ទៀត

    កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង បាន​ចាក់​ផ្សាយ​វីដេអូ​បង្ហាញ​ពី​​លោក គីម ជុងអ៊ុន ឡើង​ធ្វើ​ជា​អាកាសយានិក​បើកបរ​យន្តហោះ ដោយ​គ្មាន​ការ​ញញើត​នឹង​គ្រោះ​ថ្នាក់​ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​ដែល​មាន​វ័យ​៣១​ឆ្នាំ​នេះ បាន​គ្រប់គ្រង​ការហោះហើរ និង​ចុះចត​ដោយ​ខ្លួន​ឯង ដោយ​មាន​ជំនួយការ​ពីរ​នាក់​អង្គុយ​ក្បែរ។


    វីដេអូ​នេះ​ចេញ​ផ្សាយ ​ចំ​ពេល​ដែល​ពិភពលោក​ទាំង​មូល កំពុង​អបអរ​ចូល​ឆ្នាំ​សកល​២០១៥។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ដដែល​នោះ លោក គីម ជុងអ៊ុន បាន​និយាយ​ទៅ​កាន់​ប្រជាជន​ខ្លួន​ថា នឹង​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​ជាមួយ​កូរ៉េខាងត្បូង ដែល​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។

    លោក គីម ជុងអ៊ុន បាន​ក្លាយ​ជា​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង បន្ទាប់​ពី​ទទួល​បាន​តំណែង​កំពូល​នេះ ពីឪពុក​ខ្លួន គីម ជុងអ៊ីល ដែល​ស្លាប់​កាល​ពី​ចុង​ឆ្នាំ២០១១។ ក្នុង​នាម​ជា​អ្នក​កាន់​កាប់​ក្បាល​ម៉ាស៊ីន​នៅ​លើ​ដែន​ដី​ដែល​មាន​ប្រជាជន​ ជាង ២៥​លាន​នាក់ លោក គីម ជុងអ៊ុន ក៏​បាន​បង្ក​ព្យុះ​ភ្លៀង​លើ​ឆាក​អន្តរជាតិ​មិន​ស្ទើរ​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: មេដឹក​នាំ​​កូរ៉េខាងជើង គីម ជុងអ៊ុន បើក​យន្តហោះ​​អោយ​​គេ​មើល​​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top