• ព័ត៌មានថ្មី

    Friday, January 30, 2015

    ទិញ​ Laptop ​ឬ​ Desktop?

    ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ចង់​បាន​ Laptop​ ច្រើន​ជាង​ Desktop​ មិន​ខាន​ពេល​មាន​បំណង​​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង។ ប៉ុន្តែ​ប្រយ័ត្ន​ខក​បំណង​ណា​ ព្រោះ​ពេល​ខ្លះ​ Laptop ​អត់​អាច​បម្រើ​តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​បាន​ទេ។ ចំណែក​​ ​Desktop ​​វិញ​អាច​សម្រួល​ដល់​ការងារ​ធំ​ៗ​បាន​ច្រើន​ ប៉ុន្តែ​​ពិបាក​ក្នុង​ការ​យក​តាម​ខ្លួន​។

    អីចឹង​​ទៅ​ពិចារណា​ទាំង​អស់​គ្នា​ថា​តើ​អ្នក​គួរ​ទិញ​ Laptop ឬ​ Desktop?
    Laptop​
    acer_v55

    នា​ពេល​ចុង​ក្រោយ​នេះ​ កុំព្យូទ័រ​យួរ​ដៃ​ (Laptop)​ គឺ​ត្រូវ​បាន​បំពាក់​មុខងារ​ដ៏​ខ្លាំង​ក្លា​ជា​​ច្រើន​ (ល្បឿន​, ទំហំផ្ទុក​ឯកសារ) ប៉ុន្តែ​ការ​ដែល​អតិថិជន​ទិញ​កុំព្យូទ័រ​នេះ​ ភាគច្រើន​គឺ​ដោយសារ​វា​អាច​យក​តាម​ខ្លួន​បាន​ស្រួល។ Laptop​ គឺ​ជា​ជម្រើស​ដ៏​ល្អ​ ប្រសិន​បើ​អ្នក​និយម​ផ្លាស់ទី​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដោយ​មិន​បាច់​មាន​ខ្សែ​ ឬ​ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ក៏​មិន​ជា​បញ្ហា​ដែរ។

    Laptop​ អាច​ជា​ជម្រើស​ដ៏​ឆ្លាតវៃ​​របស់​គ្រួសារ​ដែល​មាន​សមាជិក​ជា​និស្សិត ជា​អ្នក​កំពុង​សិក្សា​​ ដែល​ត្រូវ​ការ​ធ្វើ​ Assignment ​ឬ​កិច្ចការ​ផ្សេង​ៗ​នៅ​កន្លែង​ណា​ស្ងាត់​ ឬ​ក៏​យក​ទៅ​សាកល​វិទ្យាល័យ​របស់​ខ្លួន។


    Desktop
    4bb9cd_305c3b51696045a7bbf4f77d0e858c4d.jpg_srz_607_465_85_22_0.50_1.20_0.00_jpg_srz

    កុំព្យូទ័រ​តាំង​តុ​ (Desktop)​ វិញ​គឺ​ជា​ជម្រើស​ល្អ​ប្រសិន​បើ​អ្នក​ចង់​ប្រើ​កម្មវិធី​ទាមទារ​ Graphics​ ធំ​ៗ​ ដូច​​ជា​​លេង​ហ្គេម​ កាត់​ត​រូប​ភាព​ កាត់ត​វីដេអូ​ និង​កម្មវិធី​ធំ​ៗ​ជា​ច្រើន​ទៀត​ ដោយសារ​វា​ត្រូវ​បាន​បំពាក់​​សមត្ថភាព​​ខ្លាំង​។

    Desktop​ ជា​កុំព្យូទ័រ​តាំង​នៅ​មួយ​កន្លែង ប៉ុន្តែ​ស្រួល​សម្រាប់​អ្នក​មាន​កូន​តូច​ៗ​ ងាយ​មើល​ Monitor មិន​សូវ​ភ័យ​ខ្លាច​ខូច។ ប្រសិន​បើ​អ្នក​មិន​ចាំ​បាច់​ចង់​យក​តាម​ខ្លួន​ទេ​ Desktop ជា​ជម្រើស​ល្អ​បំផុត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទិញ​ Laptop ​ឬ​ Desktop? Rating: 5 Reviewed By: Unknown
    Scroll to Top