• ព័ត៌មានថ្មី

    Thursday, January 15, 2015

    Real អាច​សងសឹក​ Atletico វិញ​បាន​អត់​យប់​នេះ?


    ក្រុម Real Madrid ​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ Santiago Bernabeu ​របស់​ខ្លួន​ស្វាគមន៍​ក្រុម Atletico Madrid ​នា​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ក្នុង​​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ Copa del Rey ​របស់​អេស្ប៉ាញ ជើង​ទី​២។ ចាំ​មើល​ លោក Carlo Ancelotti ​អាច​សងសឹក​លោក Diego Simeone ​ដើម្បី​ឡើង​ទៅ​ជុំប​ន្ទាប់​បាន​ដែរ​ឬ​ទេ ព្រោះ​កាល​ទៅ​លេង​នៅ​ទឹក​ដី Atletico Madrid ​ក្រុម​ Real ​ចាញ់​ដោយ​លទ្ធផល​២-០។



    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    ewgsdghsdhsfth

    លោក Ancelotti ​បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “យើង​មាន​ពេល​៩០​នាទី​ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ។ យើង​មាន​សម្ពាធ​ខ្លាំង​ដោយសារ​កាល​ពី​ជើង​ទី​មួយ​នោះ​ យើង​ចាញ់​ដល់​ទៅ ​២​-០​ ហើយ​មួយ​វិញ​ទៀត​ Atletico ​ជា​ក្រុម​ខ្លាំង​បំផុត​ខាង​ការពារ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​យក​ឈ្នះ​ពួកគេ​ច្រើន​គ្រាប់​ នោះ។ យ៉ាង​ណា​មិញ ប្រកួត​យប់​នេះ​យើង​ត្រូវ​តែ​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព”។

    2015_01_14_a

    ចំណែក​លោក Simeone ​វិញ​ក៏​បាន​និយាយ​ដែរ​ថា៖ “ក្រុម​ទាំង​មូល​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នា​ប្រកួត​យប់​នេះ ព្រោះ​យើង​លេង​ជាមួយ​ក្រុម​ខ្លាំង​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ខ្ពស់។ កាល​ពី​លេង​នៅ​ទឹកដី​យើង យើង​មាន​អ្នកគាំទ្រ​ច្រើន​ជួយ​លើក​ទឹកចិត្ត ហើយ​ទៅ​កីឡដ្ឋាន​គេ​ក៏​ដូច​គ្នា​ដែរ គេ​ក៏​មាន​អ្នក​គាំទ្រ​គេ​ច្រើន​ដែរ។ យ៉ាងណា​មិញ យើង​មាន​ទំនុកចិត្ត​ថា​ក្រុម​ទាំង​មូល​នឹង​សហការ​គ្នា​បាន​ល្អ​ដូច​លើក​មុន​ អ៊ីចឹង”។

    ជើង​កីឡាករ

    10900132_10150767440409953_3655159768994507919_o

    ម្ចាស់​ផ្ទះ​ Real Madrid ​មាន​កីឡាករ​ម្នាក់​គត់​ដែល​អវត្តមាន​នា​យប់​នេះ​គឺ Luka Modric ​ដោយសារ​របួស​មិន​ទាន់​ជា ខណៈ​ដែល​កីឡាករ​ផ្សេង​ទៀត​អាច​ចូល​លេង​បាន​ទាំង​អស់។ ដូច្នេះ​ជម្រើស​ដំបូង​នា​ប្រកួត​នេះ​គឺ Navas , Marcelo , Pepe , Ramos , Carvajal , Isco , Kroos , Rodriguez , Bale , Benzema ​និង​ Ronaldo ។


    2015_01_14_d

    ចំពោះ​ក្រុម​ភ្ញៀវ​វិញ​គឺ​គ្មាន​កីឡាករ​ណា​អវត្តមាន​សោះ​តែ​ម្ដង​ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា  Oblak , Siqueira , Godin , Gimenez , Jaunfran , Koke , Gabi , Saurez , Turan , Torres និង​ Mandzukic ។

    ​ប្រវត្តិ​ជួប​គ្នា​

    ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​ បើ​គិត​ត្រួស​ៗ​ទៅ​ធ្លាប់​បាន​ជួប​គ្នា​៤៨​ដង​មក​ហើយ ដែល​ក្នុង​នោះ​ Real ​ឈ្នះ​បាន​៣០​ដង ​ស្មើ​១១​ដង ​និង​ Atletico ឈ្នះ​បាន​៧​ដង។ ប៉ុន្តែ​បើ​គិត​តែ​៥​ប្រកួត​ចុង​ក្រោយ​នេះ​វិញ ក្រុម​លោក Simeone ​ធ្វើ​បាន​ល្អ​ជាង​ Real Madrid ​ច្រើន​ព្រោះ​អាច​ឈ្នះ​បាន​៣ ​ស្មើ​១​ដង ​និង​ចាញ់​១​ដង។ រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​​ខ្សែ​ប្រយុទ្ធ Ronaldo ​តាំង​ពី​មក​លេង​នៅ Real Madrid មក អាច​រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​ហើយ​ក្នុង​១៨​ប្រកួត​ចុង​ក្រោយ​​ជាមួយ Atletico Madrid។

    ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Real Madrid ២-១ Atletico Madrid ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real អាច​សងសឹក​ Atletico វិញ​បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top