• ព័ត៌មានថ្មី

    Monday, January 19, 2015

    ក្តៅៗ! ៖ស្រី​ស្អាត​ម្ចាស់​រូប​ថត​ប្រតិកម្ម​​នឹង​ការ​យក​រូប​នាង​បង្ហោះថា​​ “ចង់​ដេក​ជាមួយ​ប្ដី​គេ”

    ថ្មីៗ​នេះ​មាន​Account Facebook មួយ​ បាន​បង្ហោះ​រូប​នារី​ដ៏​ស្រស់​ស្អាត​សិចស៊ី​ម្នាក់អម​ដោយ​ការ​សរសេរ​ថាចង់​ ដេក​ជាមួយ​ប្ដី​គេ,ស្រឡាញ់​ប្ដី​គេ​ខុស​ដែ​ឬ​ ជាដើម ហើយ​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន ហើយ​ក៏​មាន​គេហទំព័រ មួយ​ចំនួន​បាន​ផ្សាយ​បន្ត​ធ្វើ​សាធារណជន​កាន់​តែ​ច្រើន​បាន​ដឹង​នឹង​បាន​ឃើញ ​ ខណៈ​ដែល​មិន​ដឹង​ថា Account Facebook ជា​មនុស្ស​ឬ​យ៉ាងណា​នោះ។
    នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥​នេះ នារី​ម្នាក់​អះអាង​ថា ជា​ម្ចាស់​ Account Facebook មាន​ឈ្មោះ​ថា Nana ខល​ទូរស័ព្ទ​ចូល​មក​ គេហទំព័រ​KQube.Net សុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ ដើម្បី​បញ្ចៀស​កុំ​មាន​ការ​ភាន់ច្រឡំ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​នាង។ Nana បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កញ្ញា​មាន​វ័យ​២២​ឆ្នាំ ហើយ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បច្ចុប្បន្ន​កញ្ញា​បើក​ហាង​លក់​តែ​គជ់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ហើយ​កញ្ញា​បាន​ចាប់​ផ្ដើម​លេង​ហ្វេសបុក​រយៈ​ពេល​យូរ​៣ ទៅ ៤​ឆ្នាំ​មក​ហើយ​ ។ ចាប់​តាំង​ពី​ប្រើប្រាស់​មក​និង​តាម​រយៈ​មិត្តភ័ក្ដិ​នាង​បាន​ផ្ញើ​មក​ឲ្យ កញ្ញា​សង្កេត​ឃើញ​ថា Account Facebook ប្រហែល​ជា​២០​ទៅ​៣០​បាន​យក​រូប​នាង​ទៅ​បង្ហោះ​ និង​ខ្លះ​ទៀត​ចែក​ចាយ​បន្ត​។
    នារី​សិចស៊ី​ រូប​នេះ​បាន​បន្ថែម​ថា ទើប​តែ​រយៈ​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​មាន Account Facebook មួយ​ បាន​បង្ហោះ​រូប​នាង​ជាមួយ​នឹង​សារ​ ដែល​មាន​អត្ថន័យ​ថា ​កញ្ញា​ចូលចិត្ត​គេង​ជាមួយ​ប្ដី​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចែក​រំលែក​ច្រើន និង​មាន​គេហទំព័រ​ខ្លះ​ចុះ​ផ្សាយ​បន្ត​ទៀត​ផង។ ​កញ្ញា សូម​អំពាវនាវ​ថា ​កញ្ញា​ប្រើប្រាស់​តែ​ Account Facebook មួយ​គត់​មាន​ឈ្មោះ​ថា Nana kawaii New ហើយ​ក្រៅ​ពី​នេះ​មិនមែន​ជា Acount Facebook របស់​កញ្ញា​ឡើយ ហើយ​សូម​អំពាវនាវ​ដល់​មិត្ត​អ្នក​លេង​ហ្វេសបុក​ ជួយ​Block Fake Acount ចោល​ផង។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ដើម្បី​បញ្ចៀស​ការ​ភ័ន្ត​ច្រឡំ៖

    1421579086_2

    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្តៅៗ! ៖ស្រី​ស្អាត​ម្ចាស់​រូប​ថត​ប្រតិកម្ម​​នឹង​ការ​យក​រូប​នាង​បង្ហោះថា​​ “ចង់​ដេក​ជាមួយ​ប្ដី​គេ” Rating: 5 Reviewed By: Unknown
    Scroll to Top