• ព័ត៌មានថ្មី

    Monday, January 12, 2015

    Messi ​ចេញ​មក​បញ្ជាក់​អនាគត​របស់​​ខ្លួន​ម្ដង​ទៀត

    កីឡាករ Lionel Messi ​បាន​ចេញ​មក​បញ្ជាក់​ពី​អនាគត​របស់​​ខ្លួន​​ជា​ថ្មី​ម្ដង​ទៀត​ថា​នឹង​នៅ​ ជាមួយ Barcelona ​បន្ត​ ហើយ​ថែម​ទាំង​និយាយ​ថា​រឿង​ផ្លាស់​ទៅ​ Chelsea ​ឬ​ Manchester City ​និង​​រឿង​ដែល​គេ​ថា​ខ្លួន​ចង់​ឲ្យ​​ក្លិប​ដេញ​លោក Luis Enrique ​ចោល​នោះ​ គឺ​​សុទ្ធ​តែ​ជា​រឿង​មិន​ពិត​ទាំង​អស់។

    Lionel Messi 2015
    ខ្សែ​ប្រយុទ្ធ​ដែល​លេង​នៅ​ក្លិប Barcelona ​តាំង​ពី​តូច​មក​នោះ​បាន​និយាយ​ក្រោយ​ជួយ​ក្រុម​យក​ឈ្នះ Atletico Madrid ​៣-១​ យប់​មិញ​​ថា៖ “ខ្ញុំ​មិន​ដែល​មាន​ចេតនា​ចង់​ចាកចេញ​ពី​ក្រុម​នេះ​ទៅ​លេង​នៅ​ក្រុម​ផ្សេង​ ដូចជា Chelsea ​ឬ Manchester City ​អី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទៅ​ឱ្យ​យោបល់​ប្រធាន​ក្លិប​ឱ្យ​ដេញ​នរណា​ចោល​នោះ​ដែរ។ អ្នក​កាសែត​តែងតែ​បង្កើត​រឿង​នោះ​ឡើង (Messi ​ចង់​ចេញ​ពី Barca) ខណៈ​ដែល​ខ្ញុំ​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​បែប​នោះ​មែន ខ្ញុំ​មិន​ទៅ​ពិភាក្សា​ជាមួយ​ពួកគេ​ទេ។ និយាយ​រួម​ទៅ​រឿង​រ៉ាវ​ទាំង​អស់​នោះ​គឺ​ជា​រឿង​មិន​ពិត​ទាំង​អស់”។

    10914762_10153168611904305_5782757794178262562_o

    មូលហេតុ​នៃ​ការ​ចេញ​មក​បញ្ជាក់​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ អាហ្សង់ទីន​រូប​នេះ​ គឺ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​សរសេរ​ថា​ Messi ​នឹង​ចេញ​ពី​ក្លិប Barcelona ​ហើយ​អាច​ទៅ​លេង​នៅ Chelsea ​ឬ​ Manchester City ។ ហើយ​កាន់​តែ​ខ្លាំង​ទៀត​នោះ​គឺ​រឿង​រូប​គេ​ចង់​ឱ្យ​ក្លិប Barcelona ​ដេញ​អ្នក​ចាត់​ការ​ Luis Enrique ​ចេញ​តែ​ម្ដង។

    10265613_944301152256146_7273558901644116264_o

    Lionel Messi ​ចូល​លេង​នៅ​ឈុត​ធំ​ឆ្នាំ​២០០៤ ​ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រូប​គេ​បាន​បង្កើត ​និង​បំបែក​កំណត់​ត្រា​ជា​ច្រើន​ជាមួយ​ក្រុម Barcelona ។ កំណត់ត្រា​នោះ​ដែរ មាន​ដូចជា La Liga Top Scorer (​២៥៨​គ្រាប់) , Champions League top Scorer ​(៧៥​គ្រាប់) , Most Goals in a season ​(៧៣​គ្រាប់) , Most Ballon d’Or ​(៤​ដង) , Barcelona top Goalscorer (​៣៧៨​គ្រាប់) ​និង​កំណត់ត្រា​ផ្សេង​ជា​ច្រើន​ទៀត​ផង​ដែរ។

    FireShot Screen Capture #161 - 'BBC Sport - Lionel Messi says he is staying at Barcelona after hitting out at 'lies'' - www_bbc_com_sport_0_football_30773367
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​ចេញ​មក​បញ្ជាក់​អនាគត​របស់​​ខ្លួន​ម្ដង​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top