• ព័ត៌មានថ្មី

    Wednesday, January 14, 2015

    James Rodriguez ​ញញឹម​បិទ​មាត់​មិន​ជិត ​ពេល​ទទួល​ពាន

    កីឡាករ James Rodriguez ​រំភើប​ចិត្ត​ខ្លាំង​ណាស់​បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង ​គេ​ក្នុង​ឆ្នាំ​២០១៤ Puskas Award ​​កាល​ពី​​យប់​មិញ ដោយ​មាន​ហេតុ​ផល​ថា​ជា​ពាន​រង្វាន់​ដែល​បោះឆ្នោត​ដោយ​សាធារណជន។

    James Rodriguez
    បន្ទាប់​ពី​ដឹង​ថា​ឈ្នះ​ពាន Puskás Award  ​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ ព្រោះ​វា​ជា​ពាន​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សាធារណៈ”។ ខណៈ​ដែល​គូ​ប្រជែង​របស់​គេ កីឡាការិនី Stephanie Roche ​ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​សំឡេង​គាំទ្រ ១,១​លាន​នាក់។ សូម​ចូលរួម​ត្រេកអរ​ផង​ដែរ​ចំពោះ James ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ។ នេះ​ជា​បទពិសោធន៍​មួយ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​ខ្ញុំ។ សូម​អរគុណ​ខ្លាំង​ណាស់​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់”។

    24A3FCF200000578-2906963-image-a-10_1421084006817

    24A5497200000578-2906963-image-a-2_1421087758077
     កីឡាការិនី Stephanie Roche ​

    Puskas Award ជា​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បោះឆ្នោត​ ជ្រើស​រើស​ដោយ​អ្នក​គាំទ្រ។ ​លទ្ធផល​ឆ្នាំ​នេះ គឺ​​ James Rodriguez ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​គឺ​៤២​% ,  Stephanie Roche ​បាន​៣៣​%​ និង​ Robin van Persie ​បាន​១១​% ៕

    ចុចអាន៖CR7 ​ជា​អ្នក​ឈ្នះ តែ​បើ​មើល​​លើ​​សំឡេង​គាំទ្រ​យ៉ាង​ណា​ដែរ?

    ​ប្រែ​សម្រួល៖ មុន្នី រម្យ
    ប្រភព៖ FIFA

    • Blogger Comments
    • Facebook Comments
    Item Reviewed: James Rodriguez ​ញញឹម​បិទ​មាត់​មិន​ជិត ​ពេល​ទទួល​ពាន Rating: 5 Reviewed By: Unknown
    Scroll to Top