• ព័ត៌មានថ្មី

    Thursday, January 8, 2015

    Chelsea​ ឱ្យ​​២០០​លាន​ផោន​បើ​ Messi ​មក​មែន ខណៈ​​ Barca ​ថា

    ក្រុម Chelsea ​បាន​អះអាង​ថា​នឹង​ហ៊ាន​ចំណាយ​ដល់ ២០០​លាន​ផោន​ប្រសិន​បើ​ Lionel Messi ​ព្រម​ចាកចេញ​ពី​ Barcelona ​នៅ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នេះ ប៉ុន្តែ​ប្រធាន​ក្លិប Barcelona ​វិញ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​សប្បាយ​ចិត្ត​នៅ​អេស្ប៉ាញ​ មិន​ទៅ​ណា​ទេ។



    បើ​ទោះ​ជា​ក្រុម​ Chelsea ​​ធ្លាប់​បាន​និយាយ​ម្ដង​ហើយ​ថា​ពួកគេ​មិន​អាច​នាំ​ Messi ​មក​អង់គ្លេស​បាន​ទេ ដោយសារ​ការ​កំណត់​ការ​ចាយ​វាយ​របស់​ខាង​តុលាការ​កីឡា​អន្តរ​ជាតិ​ ​​ប៉ុន្តែ​ពេល​នេះ​​ក្លិប​បាន​​ប្ដូរ​មក​បោះ​ពាក្យ​​សម្ដី​​ថា​នឹង​ហ៊ាន​ ចំណាយ​ប្រាក់​ ២០០​លាន​ផោន​ភ្លាម​បើ​ Messi ​ពិត​ជា​ចង់​ចេញ​ពី Barca មែន​នោះ។​ ព័ត៌មាន​នេះ​បាន​លេច​ឡើង​ ​ក្រោយ​​ពី​មាន​ដំណឹង​ថា​ Messi ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ចាត់​ការ​ Luis Enrique។ ​។ យ៉ាង​ណា​មិញ កាសែត Metro ​របស់​អង់គ្លេស​ក៏​បាន​សរសេរ​ដែរ​ថា លោក Jose Mourinho ​បាន​ទៅ​ជួប​និយាយ​ផ្ទាល់​ជាមួយ​ឪពុក​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​នេះ​រួច​ទៅ​ហើយ​អំពី​ការ​ផ្ទេរ​ និង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​មួយ​ចំនួន។

    messi-page

    ដោយ​ឡែក​នៅ​អេស្ប៉ាញ​ឯ​ណោះ​វិញ ​ទោះ​ជា​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ ​រូប​នេះ​មិន​ត្រូវ​គ្នា​ជាមួយ​អ្នក​ចាត់​ការ​ក្រុម​ក្ដី តែ​ប្រធាន​ក្លិប Barcelona ​លោក Josep Maria Bartomeu ​បែរ​ជា​និយាយ​ថា Messi ​សប្បាយ​ចិត្ត​នឹង​នៅ​ទីនេះ​ណាស់ ហើយ​រូប​គេ​ក៏​នៅ​កុងត្រា​ជាមួយ​ក្លិប​រហូត​ដល់​ឆ្នាំ​២០១៨​​ និង​មាន​បំណង​ជួយ​ក្រុម​លើក​ពាន​ច្រើន​ទៀត​ផង​ដែរ។

    messi3

    តាំង​ពី​ចូល​ដល់​ឆ្នាំ​២០១៥​នេះ​ភ្លាម​ ដំណឹង​ដែល​ Messi ​ចង់​ចាកចេញ​ពី​អេស្ប៉ាញ ​គឺ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ ស្រប​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​រូប​គេ​មិន​បាន​ទៅ​ហ្វឹកហាត់​ម្ដង ​និង​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ពេល​ Barcelona ​ប៉ះ​ Real Sociedad ​ទៀត​នោះ ​គឺ​កាន់​តែ​មិន​ច្បាស់​ថែម​ទៀត​ចំពោះ​អនាគត​របស់​កំពូល​កីឡាករ​ម្នាក់​នេះ​ ទៅ​ទៀត​ហើយ។ ចាំ​មើល​ត​ទៅ​មុខ​ទៀត​ទៅ​មើល ថា​តើ​អនាគត​របស់​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ​វិញ​ បើ​មាន​ក្លិប​ធំ​ៗ​ចង់​បាន​គេ​យ៉ាង​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea​ ឱ្យ​​២០០​លាន​ផោន​បើ​ Messi ​មក​មែន ខណៈ​​ Barca ​ថា Rating: 5 Reviewed By: Unknown
    Scroll to Top