• ព័ត៌មានថ្មី

    Friday, January 2, 2015

    Spurs ​លត់​ Chelsea ​ចាស់​ដៃ​ ខណៈ​ Southampton ​ឈ្នះ​ Arsenal ​ស្រួល​ៗ

    ក្រុម Tottenham Hotspur ​បាន​បំបាក់​ក្រុម​ខ្លាំង Chelsea  ​ចាស់​ដៃ​តែ​ម្ដង​៥-៣​ ខណៈ​ Southampton យក​ឈ្នះ​ Arsenal ​២-០ ​និង​ Lampard ​ជា​អ្នក​ជួយ​ Man City ​យក​ឈ្នះ​ Sunderland ៣-២។

    245D880D00000578-0-image-m-89_1420135677461

    រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​ចំពោះ​ក្រុម​លោក Jose Mourinho ​កាល​ពី​យប់​មិញ​នេះ​ ដោយ​ក្រុម Spurs ​បាន​បំប៉ោង​សំណាញ់​ទី​តោ​ខៀវ​ដល់​ទៅ​៥​គ្រាប់​ដោយ​កីឡាករ Kane ​ធ្វើ​បាន​​២​គ្រាប់​នៅ​នាទី​ទី​៣០​ និង​៥២, Rose នាទី​៤៤ , Townsend ​នាទី​ទី​៤៥+៤​ ​និង​មួយ​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​ដោយ Chadli ​នាទី​​​៧៨។ ចំណែក​៣​គ្រាប់​របស់​ Chelsea ​វិញ​ធ្វើ​បាន​ដោយ​ Diego Costa ​នាទី​​​១៨ , Hazard ​នាទី​​​៦១​ និង​ Terry ​នាទី​​៨៧។


    245D815200000578-0-image-m-83_1420135168766

    245DDE8F00000578-0-image-a-169_1420145777148


    ដោយ​ឡែក​កាំភ្លើង​ធំ​ Arsenal ​វិញ​បាញ់​មិន​​ចេញ​ទេ​ពេល​ជួប​ជាមួយ Southampton ​ហើយ​បែរ​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​សង​២​គ្រាប់​ទៅ​វិញ​ ដោយ​កីឡាករ Mane ​ដាក់​មួយ​គ្រាប់​យ៉ាង​ស្អាត​នៅ​តង់​ទី​មួយ​ និង​ Tadic ​ថែម​មួយ​ទៀត​នៅ​ដើម​តង់​ទី​ពីរ​។

    1497662_921177111228843_8621198631621304624_n

    10869727_10152763953287713_4329914411956905691_o

    10882319_10152767542762713_3442943250576881071_n

    10911525_10152767541252713_7657777055941649260_o

    មួយ​គូ​ទៀត​ដែល​ជក់​ចិត្ត​ដែរ​នោះ​គឺ​ក្រុម​ Manchester City ​យក​ឈ្នះ​ Sunderland ​៣-២​។ ក្នុង​​តង់​ទី​មួយ​ ក្រុម​ទាំង​ពីរ​មាន​ឱកាស​រក​គ្រាប់​បាល់​ដែរ​​ តែ​ធ្វើ​មិន​បាន​សម្រេច​សោះ។ ប៉ុន្តែ​គ្រាន់​តែ​ចូល​ដល់​តង់​ទីពីរ​ភ្លាម​ ម្ចាស់​ផ្ទះ​ Man City ​បាន​បំបែក​ពង​មាន់​បាន​​២​ទៅ​ភ្លែត​ដោយ​កីឡាករ Toure ​និង​ Jovetic ​ប៉ុន្តែ​ត្រូវ​ Sunderland ​តាម​បាន​ស្មើ​វិញ​ភ្លាម​ៗ​ដែរ​ដោយ​កីឡាករ Rodwell ​និង Jonhson ​។ តែ​ទោះ​យ៉ាង​នេះ​ក្ដី​ កីឡាករ Lampard ​នៅ​តែ​ជា​តួ​​ឯក​ដដែល​ក្នុង​ប្រកួត​នេះ​ព្រោះ​អាច​រក​បាន​មួយ​គ្រាប់​ជួយ​ Man City ​បាន​៣​ពិន្ទុ​នៅ​នាទី​ទី​៧៣។


    10444668_10155072120880455_160611682168494754_n

    10897076_10155072120785455_4481713289590786392_n

    10898321_10155072120555455_7920365727147126522_n


    លទ្ធផល​គ្រប់​គូ​យប់​មិញ​នេះ​គឺ
    FireShot Screen Capture #146 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191__ICID=TN_02_01


    FireShot Screen Capture #147 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191__ICID=TN_02_01
    • Blogger Comments
    • Facebook Comments
    Item Reviewed: Spurs ​លត់​ Chelsea ​ចាស់​ដៃ​ ខណៈ​ Southampton ​ឈ្នះ​ Arsenal ​ស្រួល​ៗ Rating: 5 Reviewed By: Unknown
    Scroll to Top