• ព័ត៌មានថ្មី

    Wednesday, January 21, 2015

    ថ្ងៃ​​សម្ពោធ ​Samsung ​Galaxy A ​កាន់​តែ​កៀក​ហើយ​

    ថ្មីៗនេះមានប្រភពព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនបានចុះផ្សាយយ៉ាងគគ្រឹកគគ្រែងអំពីទូរសព្ទSamsung Galaxy A ដោយ​ធ្វើការរៀបរាប់​ពី​ចំណុច​លេច​ធ្លោ​លើរូបរាង​រចនា​ថ្មីសន្លាង​​មាន​ តួលោហៈ ​និង​ជាស្មាតហ្វូន​ស្តើង​បំផុត​របស់ ​Samsung ដែល​ពិត​ជា​ទូរសព្ទ​ដ៏​កាលីប​ទាន់​សម័យ​និងស័​ក្តិសម​បំផុត​សម្រាប់​យុវវ័យ​ ក្នុងការ​បង្ហាញ​ពីស្ទីល​ប្លែកៗ​ផ្ទាល់​ខ្លួន។

    ស្របពេលនេះ​ផងដែរ​ក្រុមហ៊ុន Samsung ​ក៏បាន​ប្រកាស​ធ្វើសន្និសីទ​កាសែតស្តី​ពី​ការដាក់​សម្ពោធលក់​ជា​ផ្លូវការ ​Samsung ​Galaxy A ​ក្នុង​ប្រទេស​​កម្ពុជា​ដែល​ប្រព្រឹត្តិ​នៅ​ថ្ងៃទី​ ២៣ ​មករា ​២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ​ជាមួយ​ការ​ផ្តល់ជូន​ពិសេស​សម្រាប់​អតិថិជន​ក្នុងថ្ងៃ​នោះ។

    សូមរង់ចាំ​ទំាងអស់គ្នា​នៅថ្ងៃនោះ​ ថាតើ​ម៉ូឌែល​របស់ ​Samsung ​Galax​y A​ មួយណា​កាលីបជាង​គេ និង​ពិសេស​ប្លែកដល់​កម្រិត​ណា​រវាង ​Samsung Galaxy A3, ​Samsung Galaxy A5 ​និង Samsung Galaxy A7 ​សក្តិសម​សម្រាប់អ្នក។

     Galaxy A5_6combo_logo_1024

    មតិដកស្រង់​ចេញពី​បណ្តាញសង្គម ​ហ្វេសប៊ុក (Facebook)​និង​អ៊ីនស្តាក្រាម ​(Instagram)៖

    រូបរាងស្តើង​ស្រោបដោយ​តួលោហៈ​ហាប់ណែន​រឹងមាំ ​ពិតជា​ទាក់ទាញ​ និង​កាលីប។ ការ​ថត​រូប Selfie ពិតជា​ប្លែកអស្ចារ្យ ​ដោយ​កាមេរ៉ាមុខ​ទំហំ 5 ​មេហ្គាភិកសែល និង​មាន​មុខងារ​ជា​ច្រើនដូចជា​ថតរូប Wide Selfie, ​Auto Selfie ​និង ​Animated Gif។

    ទាំងការរចនារូបរាងនិងមុខងារទូទៅរបស់ទូរសព្ទ Samsung Galaxy A ពិតជាអាច​បំពេញ​តម្រូវការរបស់​យុវវ័យ​សម័យ​ថ្មី​ដែល​តែងតែ​ ចង់បានទូរសព្ទស្មាតហ្វូនអាច​បង្ហាញពីស្ទីល​ផ្ទាល់​ខ្លួននិង​ធ្វើ​ឲ្យពួក​គេ​ លេចធ្លោ។

    អំពីក្រុមហ៊ុន Samsung Electronics co., Ltd
    គឺជាក្រុមហ៊ុននាំមុខគេលើពិភព​លោកផ្នែក​បច្ចេកវិជ្ជាដោយ​ផ្តល់លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។​តាមរយៈ​ការបង្កើត​ថ្មីនិង​របក​គំហើញ​ ឥត​ឈប់ឈរ​យើង​កំពុង​តែ​ផ្លាស់​ប្តូរឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ ពិភពទូរទស្សន៍​ស្មាតហ្វូន   ​កុំព្យូទ័រផ្ទាល់ខ្លួន    ​កុំព្យូទ័រលើតុ    ​ម៉ាស៊ីនថត​រូប​    ឧបករណ៍​ផ្ទះបាយ    ​ម៉ាស៊ីនថតចម្លង     ​ប្រព័ន្ធ LTE ​ឧបករណ៍វេជ្ជសាស្ត្រ    ​ឧបករណ៍ផ្សេងៗ      ​ប្រើប្រព័ន្ធ​អគ្គិសនី​និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើប្រព័ន្ធ​LED។   ​យើង​មាន​បុគ្គលិក​ចំនួន ២៨៦.០០០​ នាក់នៅ​ទូទំាង ៨០ ប្រទេស​ដោយ​មានបរិមាណ​លក់​ប្រចាំឆ្នាំចំនួន ២១៦,៧ ពាន់លាន​ដុល្លារ​អាមេរិក។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ថ្ងៃ​​សម្ពោធ ​Samsung ​Galaxy A ​កាន់​តែ​កៀក​ហើយ​ Rating: 5 Reviewed By: Unknown
    Scroll to Top