• ព័ត៌មានថ្មី

    Friday, January 9, 2015

    Microsoft ​ប្រកាស​ Lumia ២​​​ម៉ូដែល​​ពណ៌​​មាស​ ​​គួរ​​ឲ្យ​​ភ្ញាក់​​ផ្អើល​​​

    ព្រឹត្តិការណ៍​ CES 2015 នៅ​ទីក្រុង Las Vegas ហៀប​នឹង​បញ្ចប់ ក្រុមហ៊ុន​ Microsoft  បាន​ប្រកាស Lumia ពណ៌​មាស​ពីរ​ម៉ូដែល​គឺ Lumia 830 និង Lumia 930។



    Lumia ពណ៌​មាស​ទាំង​ពីរ​ម៉ូដែល​ Microsoft បាន​ប្រកាស​​នេះ​មាន Specs ដូចគ្នា​ទៅ​នឹង​ Lumia 830 និង Lumia 930 ស្តង់ដារ​ ដែល​បាន​ប្រកាស​កាល​ពី​ចុង​ឆ្នាំ ២០១៤ ដែរ​។ មិន​ត្រឹម​តែ​ផ្នែក​គែម​របស់ Lumia ទាំង​ពីរ​ម៉ូដែល​នោះ​ទេ​ដែល​​ស្រោប​​ពណ៌​មាស សូម្បី​តែ​ស្លាក​សញ្ញា​អក្សរ​ Nokia​ ក៏​រំលេច​ដោយ​ពណ៌​មាស​រលើបរលោង​ផង​ដែរ។

    Lumia ពណ៌​មាស​ទាំង​ពីរ​មាន​​សំបក​ខាង​ក្រោយ​ពីរ​ជម្រើស គឺ ពណ៌​ស និង​ពណ៌​ខ្មៅ។ ​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា​ Lumia ទាំង​ពីរ​ម៉ូដែល នឹង​ដាក់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក​រួម​ទាំង​អាស៊ី​ផង​ដែរ លើក​លែង​តែ​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ តែ​ពុំ​បាន​បញ្ជាក់​ពី​តម្លៃ​​នោះ​ទេ​៕

    Gold-Lumia-main


    830
     

    930
    • Blogger Comments
    • Facebook Comments
    Item Reviewed: Microsoft ​ប្រកាស​ Lumia ២​​​ម៉ូដែល​​ពណ៌​​មាស​ ​​គួរ​​ឲ្យ​​ភ្ញាក់​​ផ្អើល​​​ Rating: 5 Reviewed By: Unknown
    Scroll to Top