• ព័ត៌មានថ្មី

    Monday, January 12, 2015

    “Taken 3” ដណ្ដើម​​លេខ​១​ពី “The Hobbit” លើ Box Office សប្ដាហ៍​នេះ

    សប្ដាហ៍​នេះ ខ្សែភាពយន្ត “Taken 3” បាន​ជាប់​លេខ​មួយ​លើ​តារាង Box Office អាមេរិក បន្ទាប់​ពី​ខ្សែ​ភាពយន្ត “The Hobbit: The Battle of the 5 Armies” បាន​គ្រង​តំណែង​នេះ​ ៣សប្ដាហ៍​កន្លង​ទៅ

    Taken 3
    ក្នុង​តំណែង​លេខ​មួយ​នេះ “Taken” វគ្គ​៣ អាច​រក​ចំណូល​បាន ៤០លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​អាមេរិក​ និង​កាណាដា​ ​រយៈ​ពេល​៣​ថ្ងៃ​នា​ចុង​សប្ដាហ៍​មុន។ ភាពយន្ត​បាញ់​ប្រហារ ដែល​ចំណាយ​ដើម​ទុន​ផលិត​អស់ ៤៨លាន​ដុល្លារ​នេះ សម្ដែង​ដោយ តារា​វ័យ ៦២ឆ្នាំ Liam Neeson ជា​តួ​​អតីត​ភ្នាក់ងារ​ស៊ើបអង្កេត CIA ​ឈ្មោះ Bryan Mills។ ​វគ្គ​ទី​ ៣​នេះ​បរិយាយ​នៅ​ពេល​ដែល Mills ព្យាយាម​រត់​គេច​ខ្លួន​ បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​មួយ​ដែល​គេ​មិន​បាន​ ប្រព្រឹត្ត។ ក្នុង​វីដេអូ Trailer ភាពយន្ត​នេះ មាន​តាំង​រូប​ថត​ប្រាសាទ​អង្គរ​វត្ត និង​ព្រះបរមរាជវាំង​របស់​កម្ពុជា​ផង​ដែរ។​​

    ចំណាត់​ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ ខ្សែ​ភាពយន្ត​ “Selma” ដែល​និយាយ​ពី​ការ​ទាមទារ​សិទ្ធ​បោះឆ្នោត​របស់​ប្រជាជន​ស្បែក​ខ្មៅ ហើយ​ចំណាត់ថ្នាក់​លេខ​៣ គឺ​ភាពយន្ត​របស់​ក្រុមហ៊ុន Disney​ “Into The Woods”។ ចំណែក​ “The Hobbit” បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​វិញ ដោយ​អាច​រក​ចំណូល​បាន​ជាង ៩លាន​ដុល្លារ ក្នុង​សប្ដាហ៍​ទី​៤ របស់​ខ្លួន។​

    ខាង​ក្រោម​នេះ គឺ​ជា​ចំណាត់ថ្នាក់​ភាពយន្ត​កំពូល​ទាំង ១០​លើ តារាង Box Office អាមេរិក (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១១ ខែ​មករា)៖

    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Taken 3 ៤០​លាន​ដុល្លារ ៤០​លាន​ដុល្លារ
    Selma ១១,២​លាន​ដុល្លារ ១៣,៤​លាន​ដុល្លារ
    Into the Woods ,៧​លាន​ដុល្លារ ១០៥,២​លាន​ដុល្លារ
    The Hobbit: The Battle of the 5 Armies ,៤​លាន​ដុល្លារ ២៣៦,៥​លាន​ដុល្លារ
    Unbroken ,៣​លាន​ដុល្លារ ១០១,៦​លាន​ដុល្លារ
    The Imitation Game ,៦​លាន​ដុល្លារ ៤០,៨​លាន​ដុល្លារ
    Night at the Museum: Secret of the Tomb ,៧​លាន​ដុល្លារ ៩៩,៥​លាន​ដុល្លារ
    Annie (2014) ,៩​លាន​ដុល្លារ ៧៩,៤​លាន​ដុល្លារ
    The Woman in Black 2: Angel of Death ,៨​លាន​ដុល្លារ ២២,៣​លាន​ដុល្លារ
    ១០ The Hunger Games: Mockingjay – Part 1 ,៧​លាន​ដុល្លារ ៣២៩,៥​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Taken 3” ដណ្ដើម​​លេខ​១​ពី “The Hobbit” លើ Box Office សប្ដាហ៍​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top