• ព័ត៌មានថ្មី

    Thursday, January 8, 2015

    ពី​ពេល​នេះ​ទៅ​ មនុស្ស​សំខាន់ៗ​​បង្ហោះ​អ្វី​លើ​ Facebook ​ក៏​អ្នក​ដឹង​ទាំង​អស់​

    លេង​ហ្វេសប៊ុក​យូរ​ៗ​ Friends​ ចេះ​តែ​កើន​ ដែល​អ្នក​ខ្លះ​មាន​រហូត​ដល់​រាប់​ពាន់។ ពេល​បើក​មើល​ម្ដង​ៗ​ ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ក៏​មើល​មិន​អស់​នូវ​អ្វី​ដែល​គេ​បាន​បង្ហោះ​ដែរ។ ជួន​កាល​អ្នក​អាច​ខក​ខាន​មិន​បាន​មើល​ពី​ការ​ Update​ សំខាន់​ៗ​របស់​ Friends , Page​ ឬ​ Following​ ថែម​ទៀត​ផង។


    ដូច្នេះ​អ្នក​គួរ​តែ​បង្កើត​ Friend​ List​ ដើម្បី​តាម​ដាន​រាល់​ការ​ Update​ ទាំង​នោះ។ មិន​ត្រឹម​តែ​ឲ្យ​អ្នក​បាន​តាម​ដាន​រាល់​ការ​ Update​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​អាច​ធ្វើ​ការ​កំណត់​ទៅ​លើ​ប្រភេទ​នៃ​ Notification​ (ការ​ឲ្យ​ដឹង) ​ដែល​អ្នក​ចង់​ឃើញ​ បាន​ថែម​ទៀត​ផង។ ដើម្បី​បង្កើត​ List​ សូម​អនុវត្ត​​តាម​វិធី​ខាង​ក្រោម៖

    ១. ចូល​ទៅ​កាន់​ Facebook Home Page​ ហើយ​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទំព័រ​នោះ​ ស្វែង​រក​ពាក្យ​ INTERESTS​ រួច​​ចុច​លើ​វា។

    home page

    ២. ចុច​លើ​ប៊ូតុង​ +Create List

    facebook2

    ៣. បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើស​រើស​ យក​ប្រភេទ​ Pages, Following ឬ​ Friends ហើយ​ធ្វើ​ការ​ចុច​ធីក​ ជ្រើស​រើស​ណា​មួយ​ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​ List​ ហើយ​ចុច​ប៊ូតុង​ Next។

    facebook3

    ៤. ដាក់​ឈ្មោះ​ឲ្យ​ List ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ប្រអប់​ List Name​ និង​ជ្រើស​យក​ប្រភេទ​ Who can see list (Public, Friends, ឬ​ Only Me)​ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ ហើយ​ចុច​យក​ប៊ូតុង​ Done។

    facebook4

    ៥. ក្រោយ​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ List​ ដែល​អ្នក​បាន​បង្កើត។ ដូច​រូប​ភាព​ខាង​ក្រោម​គឺ​ជា​ List មួយ​ដែល​មាន​ឈ្មោះ​ថា​ News។

    ដើម្បី​គ្រប់​គ្រង​នៅ​លើ​ List​ អ្នក​អាច​ចុច​លើ​ប៊ូតុង​ Manage List​ ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង​តាម​ជម្រើស​មួយ​ចំនួន​ដូច​ជា ​ប្ដូរ​ឈ្មោះ​ List​ (Rename List), កែ​ប្រែ​ List​ (Edit List), ជ្រើស​រើស​ប្រភេទ​នៃ​ការ​ Update ដែល​ចង់​បង្ហាញ​ក្នុង​ List (Choose Update Type), Notification Setting និង​ លុប​ List (Delete List)។

    facebook5

    ៦. ​បន្ទាប់​ពី​បាន​បង្កើត​រួច ​អ្នក​នឹង​ឃើញ​ List​ របស់​អ្នក​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ INTERESTS ដែល​មាន​ទី​តាំង​នៅ​ខាង​ឆ្វេង​នៃ​ Facebook Home Page។ ដើម្បី​ចង់​មើល​ពី​ការ​ Update​ នៅ​ក្នុង​List​ គឺ​គ្រាន់​តែ​ចុច​លើ​ឈ្មោះ​ List​ ជា​ការ​ស្រេច។

    facebook6
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពី​ពេល​នេះ​ទៅ​ មនុស្ស​សំខាន់ៗ​​បង្ហោះ​អ្វី​លើ​ Facebook ​ក៏​អ្នក​ដឹង​ទាំង​អស់​ Rating: 5 Reviewed By: Unknown
    Scroll to Top