• ព័ត៌មានថ្មី

    Monday, January 12, 2015

    Ballon d’Or ប្រកាស​លទ្ធផល​យប់​នេះ​ហើយ តោះ​ទាយ​ទាំង​អស់​គ្នា!

    ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ​២០១៤ នឹង​ត្រូវ​ដឹង​នា​យប់​នេះ​ហើយ។ កម្មវិធី FIFA Ballon d’Or Gala ​​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​១២ៈ៣០នាទី​រំលង​អាធ្រាត្រ​ត​ទៅ។ ប្រិយមិត្ត​អាច​តាមដាន​ការ​ផ្សាយ​ផ្ទាល់​ពិធី​ប្រកាស​លទ្ធផល​នេះ​ ពី​ទីក្រុង Zurich ប្រទេស​ស្វីស តាម​រយៈ​គេហទំព័រ​របស់ FIFA ឬ channel YouTube របស់ FIFA TV

    ballon

    កីឡាករ​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៣​ គឺ​ Cristiano Ronaldo, Manuel Neuer និង Lionel Messi នឹងក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ដ៏​អស្ចារ្យ​នេះ។ ប្រិយមិត្ត​​សាក​ទាយ​ល​មើល៍ ថា​តើ​កីឡាករ​រូប​ណា​នឹង​គ្រង​ពាន​នេះ? តើ​ Messi អាច​ឈ្នះ​ជា​លើក​ទី​៥ ឬ​ Ronaldo ​បន្ត​ឈ្នះ​ជា​លើក​ទី​៣ ឬ​ក៏​ Neuer ស្គាល់​ជាតិ​ឈ្នះ​ជា​លើក​ដំបូង?

    ក្រៅ​ពី​ដឹង​លទ្ធផល​ពាន FIFA Ballon d’Or ប្រិយមិត្ត​ក៏​នឹង​ដឹង​លទ្ធផល​ពាន​រង្វាន់​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​​ពាន​គ្រូប​ង្វឹក​ល្អ (ទាំង​បាល់ទាត់​បុរស និង​បាល់ទាត់​នារី) ពាន​រង្វាន់​កីឡាការិនី​ល្អ​បំផុត ពាន​រង្វាន់​ក្រុម​ល្អ​បំផុត​ (World XI) ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត។

    Ballon d’Or
    កុំ​ភ្លេច​​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​ណា​ តែ​បើ​ជ្រុល​គេង​លក់​ ប្រិយមិត្ត​ក៏​អាច​តាម​ដាន​ព័ត៌មាន​ជាច្រើន​ជុំវិញ​ព្រឹត្តិការណ៍​នេះ​នា​ ព្រឹក​ព្រលឹម​ស្អែក លើ​គេហទំព័រ Sabay បាន​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ballon d’Or ប្រកាស​លទ្ធផល​យប់​នេះ​ហើយ តោះ​ទាយ​ទាំង​អស់​គ្នា! Rating: 5 Reviewed By: Unknown
    Scroll to Top