• ព័ត៌មានថ្មី

    Monday, January 12, 2015

    ប្រអប់​ខ្មៅ​ AirAsia QZ8501 រក​ឃើញ​ហើយ

    ប្រអប់​ខ្មៅ ឬ​ឧបករណ៍​កត់​ត្រា​សកម្មភាព​ហោះហើរ នៃ​យន្តហោះ AirAsia QZ8501 ត្រូវ​បាន​រក​ឃើញ​ហើយ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​​កង​ដឹក​ជញ្ជូន​ជើង​ទឹក​របស់​ ឥណ្ឌូណេស៊ី​កាល​ពី​​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។



    នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន លោក Tonny Budiono បាន​និយាយ​ថា​ក្រុម​មុជទឹក​នៃ​ទាហាន​ជើង​ទឹក​​របស់​​កប៉ាល់​ KN Jadayat បាន​រក​ឃើញ​ប្រអប់​ខ្មៅ​នៅ​ជម្រៅ​ពី​៣០ ទៅ​៣២ម៉ែត្រ​ក្នុង​សមុទ្រ Java។

    យ៉ាង​ណា​ក្ដី ប្រអប់​ខ្មៅ​កំពុង​ស្ថិត​នៅ​ក្នុង​បំណែក​នៃ​យន្តហោះ​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ស្រង់​ឡើង​មក​លើ។ ការ​ស្រង់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

    ជើងហោះហើរ QZ8501 បាន​បាត់​ខ្លួន​ដោយ​សារ​អាកាសធាតុ​មិន​ល្អ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ ដោយ​មាន​មនុស្ស​១៦២នាក់​នៅ​លើ​នោះ ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ Surabaya ប្រទេស​ឥណ្ឌូណេស៊ី ទៅ​កាន់​សិង្ហបុរី។

    2
    ផ្នែក​នៃ​កន្ទុយ​យន្តហោះ​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក​កាល​ពី​ថ្ងៃ​សៅរ៍
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រអប់​ខ្មៅ​ AirAsia QZ8501 រក​ឃើញ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top