• ព័ត៌មានថ្មី

    Friday, January 16, 2015

    ទៀត​ហើយ! Nokia N1 លក់​ដាច់​អស់​​ពី​ស្តុក​ត្រឹម​​ប៉ុន្មាន​នាទី​សោះ

    សប្ដាហ៍​មុន​ Nokia N1 ទទួល​បានការ​កុម្ម៉ង់​ទិញ​​​នៅ​ចិន​​​រហូត២ម៉ឺន​គ្រឿង​ត្រឹម​តែ​៤​នាទី ​ ហើយ​​លើក​​ទីពីរ​នេះ​ទៀត​សោត​​ក៏​ទទួល​ការ​កុម្ម៉ង់​​ទិញ​រហូត​អស់​រលីង​ពី​ ស្តុក​​។​ នេះ​បើ​តាម​គេហទំព័រ​ដាក់​លក់​​ Nokia N1​ ​អនឡាញ​​របស់​ចិន​ឈ្មោះ​ Zol។​​

    gsmarena_006

    ចំពោះ​ចំនួន​នៃ​ការ​កុម្ម៉ង់​ទិញ​ Tablet Nokia N1 ប្រភព​​ពុំ​បាន​បញ្ជាក់​​ជា​ផ្លូវ​ការ​នោះ​ទេ តែ​គ្រាន់​តែ​ដឹង​ថា​ការ​ដាក់​លក់​លើក​ទីពីរ​នេះ​គឺ​មិន​ចាញ់​លើក​ទី​មួយ​​ ប៉ុន្មាន​ទេ។ បើ​តាម​របាយការណ៍​ពី​ប្រភព​ដដែល អតិថិជន​ចិន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ទៅ​លើ Nokia N1 មួយ​នេះ​​។


    ​​​​ប្រិយមិត្ត​ដែល​តែង​តែ​គាំ​ទ្រ​ ផលិតផល​របស់ Nokia ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​ចំពោះ​​ Tablet Nokia N1 មួយ​នេះ​តាំង​ពី​ពេល​ដែល​វា​ត្រូវ​បាន​ប្រកាស​ដំបូង​មក​ម្ល៉េះ​។ ​ ដោយឡែក​ចំពោះ​ផ្នែក Hardware និង​ Software របស់​ Nokia N1 គឺ​ត្រូវ​បាន​រចនា​ដោយ​​ក្រុមហ៊ុន Nokia ផ្ទាល់ រី​ឯ​ការ​ផលិត ​និង​ការ​ចែក​ចាយ​លើ​ទីផ្សារ​គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រោង​ ចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​តៃវ៉ាន់ Foxconn។

    Nokia N1

    Specs របស់ Nokia N1៖



    -អេក្រង់៖ ៧,៩អ៊ីញ​និង Resolution 1536 x 2048 pixels

    -កញ្ចក់​ការពារ​៖ ​Corning Gorilla Glass 3

    -Memory ម៉ាស៊ីន៖​ 32 GB​, RAM 2GB

    -CPU៖ Quad-core​ មាន​ល្បឿន 2.3 GHz

    -Chip៖ Intel Atom Z3580

    -ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Lollipop (Version 5.0) ជាមួយ​បច្ចេកវិទ្យា ​Nokia’s Z launcher

    -តម្លៃ​ប្រហាក់​ប្រហែល៖ ២៦០ដុល្លារ

    -តួ​ស្រោប​ដោយ​អាលុយមីញ៉ូម​

    nokia-n1-tablet



    ចាំ​មើល​ត​ទៅ​ទៀត ​ថា​តើ​ការ​លក់ Nokia N1 ​លើក​ទី​បី​អាច​នឹង​​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​លើក​ទី​មួយ​និង​ទី​ពីរ​ឬ​អត់​? ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទៀត​ហើយ! Nokia N1 លក់​ដាច់​អស់​​ពី​ស្តុក​ត្រឹម​​ប៉ុន្មាន​នាទី​សោះ Rating: 5 Reviewed By: Unknown
    Scroll to Top