• ព័ត៌មានថ្មី

    Tuesday, September 9, 2014

    ទើប​តែ​ជា​មួយ​រយៈ ​ឥឡូវ ​Marco Reus ​មាន​បញ្ហា​ក​ជើង​ទៀត​ហើយ

    នៅ​ចុង​ម៉ោង​នៃ​ការ​ប្រកួត​ជម្រុះ​ Euro 2016 ​ពូល​ D ​យប់​មិញ​ដែល​អាល្លឺម៉ង់​ស៊ី​ស្កុតឡែន​២-១​ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Marco Reus ​មាន​បញ្ហា​ក​ជើង​ឆ្វេង​​ហើយ​ត្រូវ​គ្រា​ចេញ​ក្រៅ​និង​ប្ដូរ​ឱ្យ​ Matthias Ginter ​ចូល​លេង​ជំនួស។​ គេ​នៅ​មិន​ទាន់​ដឹង​ស្ថានភាព​ជាក់លាក់​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​របួស​យប់​ មិញ ប៉ុន្តែ​គ្រូ​បង្វឹក Joachim Low ប្រាប់​អ្នក​សារព័ត៌មាន​ថា​ទំនង​ជា​មិន​ធ្ងន់ធ្ងរ​ទេ។


    កីឡាករ​របស់​ក្លិប​ Borussia Dortmund ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ខកខាន​មិន​បាន​ទៅ​លេង​ FIFA World Cup 2014 នៅ​ប្រេស៊ីល​ដោយសារ​បញ្ហា​ស្រដៀង​គ្នា​នេះ​យ៉ាង​គួរ​ឱ្យ​សោកស្ដាយ​បំផុត ដ្បិត​កាល​ណោះ​ជិត​ដល់​ថ្ងៃ​ចាប់​ផ្ដើម World Cup ទៅ​ហើយ ស្រាប់​តែ​រួប​គេ​ភ្លាត់​ស្នៀត​ខ្លួន​​ធ្វើ​ឱ្យ​រហែក​សរសៃពួរ​​ក​ជើង​ពេល​ ប្រកួត​មិត្តភាព​លើក​ចុង​ក្រោយ​របស់​អាល្លឺម៉ង់៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទើប​តែ​ជា​មួយ​រយៈ ​ឥឡូវ ​Marco Reus ​មាន​បញ្ហា​ក​ជើង​ទៀត​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top