• ព័ត៌មានថ្មី

    Tuesday, September 9, 2014

    មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំង​៨ ​​ដែល​បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​តែ​ជោគជ័យ​​ខ្លាំង​ក្នុង​អាជីព

    លេង​សើច​មិច​បាន​មិន​បាន​បញ្ចប់​ការ​ សិក្សា​នៅ​មហាវិទ្យាល័យ​ដូច​គេ​ក៏​ពិត​មែន​ តែ​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​ ៨​ នាក់​នេះ​អាច​កសាង​ខ្លួន​ឱ្យ​ទៅ​ជា​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ ល្បីល្បាញ​នៅ​លើ​លោក​តាម​រយៈ​ភាព​ឆ្លាត​វៃ​ និង​ការ​ចេះ​ចាប់​យក​ឧកាស។​ ជឿ​មិន​ជឿ​ ​ទុក​ឱ្យ​ Sabay ប្រាប់​​ពី​ការ​ពិត​នៃ​ប្រវត្តិ​ការ​អប់រំ​ខ្លីៗ​របស់​ពួក​​គាត់​o​ដូច​ត​ ទៅ៖
    ១. លោក​ Bill Gates ​បាន​ចាប់​ផ្ដើម​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Harvard ក្នុង​ឆ្នាំ​ ១៩៧៣ ​និង​ពីរ​ឆ្នាំ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​មក​បើក​ ក្រុមហ៊ុន​ Microsoft ​ជាមួយ​ដៃ​គូ​​របស់​លោក​គឺ​ Paul Allen ។ លោក​បាន​បន្ត​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ Microsoft រហូត​ដល់​ឆ្នាំ​ ២០០០ មុន​ពេល​មាន​ CEO ថ្មី​មក​ជំនួស​គឺ​លោក​ Satya Nadella។
    ២. លោក​ Michael Dell ​បាន​បោះ​បង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Texas កាល​គាត់​ជា​និស្សិត​ឆ្នាំ​ ទី​១​មក​ម្ល៉េះ ហើយ​បាន​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា​ Dell Computer Corp. ​នៅ​ក្នុង​ឆ្នាំ​ ១៩៨៤។

    ៣. លោក​ Mark Zuckerberg បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard ​និង​បាន​លា​ឈប់​ពី​ការ​សិក្សា​ក្នុង​ឆ្នាំ​ទី២។ ​បុរស​វ័យ ៣០ ​ឆ្នាំ​នេះ​​បាន​ក្លាយ​ជា​ CEO របស់​ Facebook ​​​តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៤​​មក។ សព្វ​ថ្ងៃ​នេះ​ Facebook ​​ត្រូវ​គេ​វាយ​តម្លៃ​ថា ​មាន​តម្លៃ​ជាង​ ២០០ ពាន់​លាន​ដុល្លារ។
    ៤. ​ លោក​ Steve Jobs បាន​បោះ​បង់​ការសិក្សា​ពី​មហាវិទ្យាល័យ​​មួយ​មាន​ឈ្មោះ​ថា​ Reed និង​ចាប់​ផ្ដើម​ក្រុមហ៊ុន​​ Apple ក្នុង​ឆ្នាំ​ ១៩៧៤ ជាមួយ​លោក​ Steve Wozniak ។ ​នៅ​ពេល​ដែល​លោក​បាន​ស្លាប់​ Apple មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ជាង​ ៧​ ពាន់​លាន​ដុល្លារ។
    ៥. លោក​ Jack Dorsey​ ដែល​ជា​ CEO របស់​ Square ​និង​ជា​សហស្ថាបនិក​ Twitter បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ Missouri University of Science and Technology ​ ​មុន​ប្ដូរ​ទៅ​សិក្សា​នៅ​ New York University ​ហើយ​​បោះបង់​ការ​​សិក្សា​មក​បង្កើត​ Twitter។ បច្ចុប្បន្ន​គាត់​មាន​ភាគហ៊ុន​ជាង​ ៥​ ភាគរយ​នៃ​ភាគ​ហ៊ុន​សរុប​របស់​ Twitter។
    ៦. លោក​ Larry Ellison ​ដែល​ជា CEO របស់​​ក្រុមហ៊ុន ​Oracle បាន​ចូល​សិក្សា​នៅ​ University of Illinois Urbana-Champaign និង​ University of Chicago។ លោក​បាន​បោះ​បង់​ការ​សិក្សា​កាល​គាត់​ជា​និស្សិត​ឆ្នាំ​ទី២​នៅ UIUC ​បន្ទាប់​ពី​ម្ដាយ​ធម៌​របស់​គាត់​បាន​ចែក​ឋាន។ ​បន្ទាប់​​មក​ទៀត​លោក​បាន​ផ្លាស់​មក​រៀន​នៅ​ University of Chicago ​ហើយ​បាន​បោះ​បង់​គ្រាន់​តែ​បាន​បញ្ចប់​បាន​មួយ​ឆមាស។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ ៥១,១ ​​ពាន់​លាន​ដុល្លារ។
    ៧. លោក​ Sean Parker ​​​មិន​បាន​សូម្បី​តែ​ជាន់​មហាវិទ្យាល័យ​នឹង​គេ​ទេ ​​​​តែ​​លោក​ក៏​ជា​មនុស្ស​ជោគជ័យ​​​ម្នាក់​ដែលជា​ស្ថាបនិក​របស់​​​សេវាកម្ម​ ចែករំលែក​តន្ត្រី Napster​ ​និង​ជា​ប្រធាន​​ ​Facebook ដំបូង​គេ​ទៀត​ផង។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​សរុប ៣,២ ​ពាន់​លាន​ដុល្លារ។
    ៨. ​លោក​ Jan Koum ​ជា​អ្នក​បង្កើត​កម្មវិធី​ Whatsapp ​ដែល​ត្រូវ​​ Facebook​ ទិញ​យក​ក្នុង​ឆ្នាំ ២០១៤​នេះ។ ​លោក​​​ធ្លាប់​សិក្សា​នៅ​សាកលវិទ្យាល័យ​​​រដ្ឋ San Jose ​មុន​​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា​មក​​​​ធ្វើ​ការ​នៅ​ Yahoo រហូត​ពី​ឆ្នាំ ១៩៩៨​ ​ដល់​ឆ្នាំ​ ២០០៧។ ​លោក​​ទទួល​បាន​​ប្រាក់​ ៦,៨​ ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ Whatsapp ទៅ​ឱ្យ​ Facebook ក្នុង​តម្លៃ​ ១៩​ពាន់​លាន​ដុល្លារ ​ហើយ​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន​របស់​លោក​គឺ​មាន​ ៧,៦ ពាន់​លាន​ដុល្លារ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំង​៨ ​​ដែល​បោះ​បង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​តែ​ជោគជ័យ​​ខ្លាំង​ក្នុង​អាជីព Rating: 5 Reviewed By: Unknown
    Scroll to Top