អ្នកទាំងអស់នៅតែមិនអស់ចិត្តពី
ឈ្មោះ iPhone
ជំនាន់ក្រោយដោយសារកាលពីកន្លងទៅនេះបានលេចឮបន្តកន្ទុយគ្នារក
ជឿមួយណាមិនបាន។ មានប្រភពខ្លះថា iPhone
ជំនាន់ក្រោយដែលមានទំហំអេក្រង់ទំហំ ៥,៥ អ៊ីញគឺ iPhone 6L និង
iPhone ជំនាន់ក្រោយដែលមានទំហំអេក្រង់ ៤,៧ អ៊ីញគឺ iPhone 6Pro។
លើកនេះកាន់ច្បាស់មែនទែនមួយកម្រិតទៀតបន្ទាប់ពីប្លុកនិយាយពី
Apple ជាភាសាជប៉ុនឈ្មោះ Macotakara រាយការណ៍ថា iPhone
ជំនាន់ក្រោយដែលមានទំហំអេក្រង់ ៥,៥ អ៊ីញអាចត្រូវគេហៅថា
iPhone 6Plus។ ចំណែក iPhone ជំនាន់ក្រោយមានទំហំអេក្រង់ ៤,៧
អ៊ីញគឺអាចហៅត្រឹម iPhone 6 ធម្មតា។
ទាំង
ពីរម៉ូដែលនេះអាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍បង្ហាញ
iPhone ជំនាន់ក្រោយដែលនឹងធ្វើឡើងជាសាធារណៈនៅម៉ោង ១២
យប់នេះម៉ោងនៅកម្ពុជា។
កាលពី
លើកមុន Apple ក៏ធ្លាប់បានប្រើតួអក្សរ S និង C នៅពីក្រោយ iPhone
5 ដែលគ្រប់គ្នាគិតថា iPhone
ជំនាន់ក្រោយនឹងមានឈ្មោះដោយមានតួអក្សរដូចជំនាន់មុន។
ចំពោះពណ៌របស់ iPhone ជំនាន់ក្រោយនេះមិនខុសអីទៅនិង iPhone 5S ទេគឺមាន ប្រផេះ ទឹកប្រាក់ មាស។
កុំភ្លេចយប់នេះម៉ោង ១២ រំលងអាធ្រាត្រ Apple
នឹងបង្ហាញអាថ៌កំបាំងគ្រប់យ៉ាងរបស់ iPhone
ជំនាន់ក្រោយឲ្យច្បាស់ការណ៍ជាមិនខាន៕