• ព័ត៌មានថ្មី

    Tuesday, September 9, 2014

    ទូរទស្សន៍​​អេក្រង់​​កោង​ ១១០ អ៊ីញ​ដំបូង​គេ​លើ​លោក​បង្ហាញ​ខ្លួន​នៅ​អឺរ៉ុប

    ទូរទស្សន៍​កញ្ចក់​កោង​ប្រភេទ​ UHD TV​ ទំហំ​ ១១០​អ៊ីញ ​ម៉ូដែល China Star ដែល​ជា​បច្ចេកវិទ្យា​នៃ​ការ​ផលិត​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​​ផលិត​ទូរទស្សន៍ ​ចិន​ TCL ​បាន​បង្ហាញ​​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ទ្វីប​អឺរ៉ុប។
    ​ ម៉ូដែល​នេះ​បាន​លេច​រូបរាង​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA 2014 នៅ​ទីក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មី​នេះ។ ​ទូរទស្សន៍​ដែល​មាន​អេក្រង់​ធំ​ជាង​គេ​នេះ​អាច​បង្ហាញ​រូបភាព ​ឬ​វីដេអូ​ក្នុង​កម្រិត​ Ultra High Definition ​ច្បាស់​ត្រជាក់​ភ្នែក​។ ជា​ពិសេស​ ទោះ​ជា​អ្នក​មើល​ក្នុង​រយៈ​ពេល​ច្រើន​ម៉ោង​ក៏​មិន​ធ្វើ​ឱ្យ​ភ្នែក​ស្រវាំង​ ដែរ។ វា​មាន​ Resolution​ដល់​ទៅ​ 3,840 x 2,160 ​ហើយ​អាច​ទស្សនា​ភាពយន្ត​បែប​ 3D បាន​ទៀត​ផង​ដោយ​បច្ចេកវិទ្យា​វ៉ែនតា 3D មក​ជា​ស្រេច។


    ​ វា​ក៏​មាន​លក្ខណៈ​ជា​ Smart TV ដូច​ទៅ​នឹង​ទូរទស្សន៍​ម៉ូដែល​ផ្សេងៗ​ទៀត​ដែល​អាច​ធ្វើ​ការ​គ្រប់គ្រង​ពន្លឺ​ ​បាន​ដោយ​ Remote Control។ ​ម៉ូដែល​នេះ​អាច​បង្ហាញ​ចលនា​វីដេអូ​ក្នុង​ល្បឿន​ 400 Hz ​ដែល​ធ្វើ​ឱ្យ​គ្រប់​សកម្មភាព​របស់​វីដេអូ​មាន​លក្ខណៈ​រស់​រវើក​មិន​ រអាក់រអួល​។ លើស​ពី​នេះ​វា​មាន​កម្រិត​ Brightness ដល់​ទៅ​ 800 nit ព្រម​ទាំង​បាន​បំពាក់​ Port HDMI ​និង​ USB ​ដែល​អាច​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​បាន​យ៉ាង​រលូន។

    រី​​ឯ​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​ច្បាស់​ការ​នោះ​ ខាង​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទូរទស្សន៍​​អេក្រង់​​កោង​ ១១០ អ៊ីញ​ដំបូង​គេ​លើ​លោក​បង្ហាញ​ខ្លួន​នៅ​អឺរ៉ុប Rating: 5 Reviewed By: Unknown
    Scroll to Top