• ព័ត៌មានថ្មី

    Thursday, April 23, 2015

    Google មាន​ផ្ដល់​សេវា​អ៊ីនធឺណិត​ផង​ ​ហើយ​នឹង​ពង្រីក​​១២០​​ប្រទេស​

    កាល ​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ក្រុមហ៊ុន​ Google បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ Mobile Network ​​​របស់​ខ្លួន​ជា​ផ្លូវ​ការណ៍​ដែល​គម្រោង​នោះ​មាន​ឈ្មោះ​ថា ​Project Fi ​ ​ក្នុង​សហរដ្ឋអាមេរិក​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ Smartphone ម៉ូដែល ​ Nexus 6។

    ​​

    ​​​​អ្នក​ប្រើ​ប្រាស់​គម្រោង ​Project Fi នេះ​​​ត្រូវ​ចំណាយ​​ ២០ ដុល្លារ​ក្នុង​មួយ​ខែ​​សម្រាប់​ការ​ខល សារ ​SMS រួម​ទាំង​ការ​ផ្ទេរ​ WiFi ជា​មួយ​នឹង​ឧបករណ៍​ផ្សេង​ទៀត។ បន្ថែម​ទៀត​នោះ​ក៏​មាន​គម្រោង​ទិន្នន័យ​ ១០ ដុល្លារ​សម្រាប់​ទិន្នន័យ​ 1 GB ​ក្នុង​មួយ​ខែ​ហើយ គម្រោង​នេះ​ប្រសិន​បើ​​ពួក​គេ​ប្រើ​មិន​អស់​ទំហំ​​ទិន្នន័យ​​​ទេ​ ក្រុមហ៊ុន​នឹង​សង​ទឹកប្រាក់​​ត្រលប់​ទៅ​ក្នុង​គណនី​របស់​ពួក​គេ​វិញ។

    ​​​ឧទាហរណ៍​​បើ​​អតិថិជន​ចុះ​ឈ្មោះ​ទិន្នន័យ​​ទំហំ 3 GB ​(តម្លៃ​ ៣០ ដុល្លារ​)​ ប៉ុន្តែ​ប្រើ​អស់​តែ​ 1.4 GB ​​ដូច្នេះ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ​ចំនួន​ ១៦ ដុល្លារ។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​ក្រុមហ៊ុន។ អ្នក​ប្រើប្រាស់​ក៏​អាច​ជ្រើស​រើស​គម្រោង​ទិន្នន័យ​បាន​រហូត​ដល់ ​ 10 ​ក្នុង​មួយ​ខែ​បូក​រួម​ទាំង​ 1 GB បន្ថែម។​
    ​​
    12633-6716-Screenshot-2015-04-23-022634-l

    ​​​ជា​មួយ​គ្នា​នោះ​ដែរ ​​International Data Roaming ​ប្រហែល​ជា​​ត្រូវ​បាន​ដាក់​បន្ថែម​ឲ្យ​ប្រើ​ប្រាស់​ក្នុង​បណ្ដា​ប្រទេស​ ច្រើន​ជាង​ ១២០ ប្រទេស ​​ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​កំណត់​ចំពោះ​​​ល្បឿន​ប្រព័ន្ធ​ 3 G។ ការ​ខល​ឆ្លង​ប្រទេស​នឹង​គិត​តម្លៃ ២០ សេន​ក្នុង​មួយ​នាទី ហើយ​ការ​ផ្ញើ​សារ​ឆ្លង​ប្រទេស​នឹង​មិន​គិត​ថ្លៃ​ទេ។

    ​​គម្រោង​ Project Fi ​នេះ​នឹង​មាន​​កំណត់​​សម្រាប់​អតិថិជន​​​ក្នុង​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ ​បាន​និយាយ​ថា​ ទូរសព្ទ​របស់​ពួក​គេ​នឹង​​ប្ដូរ​ដោយ​ស្វ័យ​ប្រវត្តិ​រវាង​សេវា​​​ Wi-Fi, Sprint, និង T-Mobile ទៅ​តាម​សេវា​​​មួយ​ដែល​ផ្ដល់​រលក​សញ្ញា​ខ្ពស់​ជាង​​​ក្នុង​តំបន់​ណាមួយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Google មាន​ផ្ដល់​សេវា​អ៊ីនធឺណិត​ផង​ ​ហើយ​នឹង​ពង្រីក​​១២០​​ប្រទេស​ Rating: 5 Reviewed By: Unknown
    Scroll to Top