• ព័ត៌មានថ្មី

    Friday, April 3, 2015

    Juventus​ ចង់​​បាន​​ Oscar តែ​បើក​ផ្លូវ​ឲ្យ Pogba ទៅ​ Chelsea

    ក្រុម ​សេះ​បង្កង់ Juventus ចង់​នាំ​យក​ខ្សែ​បម្រើ​វ័យ​ក្មេងOscarមក​ចូល​រួម​ក្រុម​នៅ​​រដូវ​កាល​ក្រោយ​ ដោយ​បើក​ផ្លូវ​ឲ្យPaul Pogbaទៅ​ក្រុមChelsea វិញ។

    oscar-chelsea-qpr_3223728

    ​ម្ចាស់​ជើង​ឯកSerie A​ ​មួយ​នេះ ​កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង​​ទៅ​លើ​​ Oscar ​ដែល​ជា​កីឡាករ​ដែល​ខ្លួន​ទិញ​យក​មិន​បាន​កាល​ពី​ឆ្នាំ២០១២។ លោកFabio Paratici ​​ប្រធាន​​ផ្នែក​កីឡា​របស់ ​Juventus បាន​ជិះ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ឡុងដុង​ ក្នុង​ការ​ព្យាយាម​ចរចា​យក​ខ្សែ​បម្រើ​របស់​ប្រេស៊ីល​វ័យ​២៣ឆ្នាំ ​ដោយ​​ដាក់​តម្លៃ​ខ្លួន ២០លាន​ផោន ​និង​ព្រម​បើក​ផ្លូវ​ឲ្យ​ Chelsea ទិញ​យក​កីឡាករ​បារាំង Paul Pogba​។ យ៉ាង​ណា​ក្ដី សេះ​បង្កង់​ធ្លាប់​បាន​បង្ហើប​រួច​ហើយ​ថា​ ក្លិប​ណា​ចង់​ទិញ Pogba ទាល់​តែ​ចំណាយ​លុយ​ធំ។

    Oscar​ ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ Stamford Bridge ប៉ុន្តែ​រដូវ​កាល​នេះ​ហាក់​មិន​សូវ​កាក់កប​ប៉ុន្មាន​ទេ ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​បញ្ជី​លក់​ចេញ​របស់​លោក Mourinho ទៀត​ផង។

    កីឡាករ​កម្ពស់​ ១,៧៩ម៉ែត្រ រូបនេះ​បាន​​ចូល​លេង​នៅ Chelsea កាល​ពី​​ឆ្នាំ​២០១២ និង​បាន​បង្ហាញ​ខ្លួន៩១​ប្រកួត ដោយ​​រក​គ្រាប់​បាល់​បាន​១៨​គ្រាប់៕​

    • Blogger Comments
    • Facebook Comments
    Item Reviewed: Juventus​ ចង់​​បាន​​ Oscar តែ​បើក​ផ្លូវ​ឲ្យ Pogba ទៅ​ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top