• ព័ត៌មានថ្មី

    Friday, April 24, 2015

    មើលស្ថិតិ​ Sanchez ​និង​ Hazard ​មួយ​ណា​ល្អ​ជាង មុន​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ?

    មុន ​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​សប្ដាហ៍​រវាង​ ក្រុម​កាំភ្លើង​ធំ Arsenal ទល់​នឹង​​តោ​ខៀវ Chelsea ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​មក​ដល់ Sabay សូម​បង្ហាញ​ពី​ស្ថិតិ​​ប្រៀប​ធៀប​រវាង​​​តារា​ឆ្នើម​របស់​​ក្រុម​ទាំង​២ ​ខ្សែ​បម្រើ​ Alexis Sanchez ​និង Eden Hazard ​​ខាង​ក្រោម​នេះ​ ថា​មួយ​ណា​ល្អ​ជាង។

    1

    បើ​យោង​តាម​ WhoScored.com ​​បាន​​វាយ​តម្លៃ​​ឲ្យ​​​កីឡាករ​ឆ្នើម​ទាំង​២​នេះ ជា​កីឡាករ​​លេង​បាន​ល្អ​ជាង​គេ​បំផុត​នៅ​ក្របខ័ណ្ឌ​ Premier League ​នៅ​រដូវ​កាល​នេះ ​ប៉ុន្តែ​ Hazard ​របស់​ Chelsea ល្អ​ជាង​ដោយ​ទទួល​បាន​ការ​វាយ​តម្លៃ ៨,០៧ ខណៈ​ដែល​ Sanchez ​របស់​ Arsenal បាន​ ៧,៩១។ កីឡាករ​ទាំង​២​នេះ​ ក៏​ជា​បេក្ខភាព​​ ក្នុង​ចំណោម​៦​នាក់​ចុង​ក្រោយ ដែល​អាច​នឹង​ឈ្នះ​ពាន PFA Player of the Year ​ដូចគ្នា។

    2

    Chelsea v Tottenham Hotspur - Capital One Cup Final

    បើ​ក្រឡេក​ទៅ​មើល​ទម្រង់​លេង​បច្ចុប្បន្ន​វិញ​ឃើញ​ថា កីឡាករ​កំពូល​ញាក់​ទាំង​២​នេះ ក៏​កំពុង​តែ​ឡើង​ជើង​ខ្លាំង​ដូច​គ្នា ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន Sanchez ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ Reading ទាំង​២​គ្រាប់​ជួយ​ឲ្យ​ Arsenal ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup រី​​ឯ Hazard វិញ​ ក៏​មិន​ធម្មតា​ដែរ ​ព្រោះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​លើ​​ក្រុម​ខ្លាំង Manchester United ១​គ្រាប់ ជួយ​ឲ្យ​ Chelsea នាំ​មុខ​ក្រុម​លេខ​២ កាំភ្លើង​ធំ ដល់​ទៅ​១០​ពិន្ទុ នៅ​ក្នុង​តារាង​ Premier League។ ចាំ​មើល៍​ថា ពេល​​ Arsenal ប៉ះ​ Chelsea ​ថ្ងៃ​អាទិត្យ​នេះ កីឡាករ​​មួយ​ណា​អាច​រក​គ្រាប់​បញ្ចូល​ទី​​បាន៕


    ប្រិយ​មិត្ត​សាក​ទាយ​មើល៍​​ថា Sanchez ឬ​ Hazard ​នឹង​រក​គ្រាប់​បាន​នៅ​កីឡដ្ឋាន Emirates?

    • Blogger Comments
    • Facebook Comments
    Item Reviewed: មើលស្ថិតិ​ Sanchez ​និង​ Hazard ​មួយ​ណា​ល្អ​ជាង មុន​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ? Rating: 5 Reviewed By: Unknown
    Scroll to Top