• ព័ត៌មានថ្មី

    Tuesday, April 21, 2015

    អវត្តមាន​ Bale ​និង​ Modric ​អាច​ឱ្យ Real ​ប្ដូរ​ទម្រង់​លេង​ទល់​ AT Madrid

    ក្រុម ​យក្ស​អេស្ប៉ាញ Real Madrid ​នឹង​ត្រូវ​អវត្តមាន​តួអង្គ​សំខាន់​២​នាក់​ជា​ច្រើន​សប្ដាហ៍​គឺ Gareth Bale ​និង​ Luka Modric ​ដោយសារ​មាន​របួស​ពេល​ប្រកួត​ទល់​នឹង​ Malaga ​កាល​ពី​ថ្ងៃ​សៅ​កន្លង​ទៅ។ ​អវត្តមាន​កីឡាករ​២​នាក់​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​​ក្រុម​លោក Carlo Ancelotti ​អាច​នឹង​ប្ដូរ​ទម្រង់​លេង​ពេល​ប៉ះ​គូ​ប្រជែង Atletico Madrid នៅ​ UEFA Champions League។

    27B654AB00000578-3046970-The_Welsh_forward_lasted_just_a_few_minutes_before_limping_off_a-a-8_1429528484460

    ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale ​មាន​បញ្ហា​ត្រង់​សាច់​ដុំ​កំភួន​ជើង​ខ្លាំង ​អាច​អវត្តមាន​រហូត​ដល់​ទៅ​៣​សប្ដាហ៍ រី​ឯ​ Key Player ​ម្នាក់​ទៀត Modric ​មាន​របួស​ត្រង់​ជង្គង់​ដែល​អាច​ធ្វើ​ឱ្យ​រូប​គេ​ត្រូវ​សម្រាក​ព្យាបាល​រហូត ​ដល់​ទៅ​៥​សប្ដាហ៍​ឯ​ណោះ។ មួយ​វិញ​ទៀត​ខ្សែ​ប្រយុទ្ធ Karim Benzema ​ដែល​ខកខាន​តាំង​ពី​ប្រកួត​ដែល Real ​ប៉ះ Malaga ​នោះ​ក៏​មិន​ទាន់​ច្បាស់​ដែរ​ថា​អាច​ចូល​លេង​បាន​ឬ​អត់​នោះ​ដែរ ព្រោះ​មាន​របួស​ខ្លាំង​ដូច​គ្នា។

    27B6B48A00000578-3046970-image-a-1_1429528414682

    ចំពោះ​ការ​អវត្តមាន​កីឡាករ​សំខាន់​ប៉ុន្មាន​នាក់​ខាង​លើ​នេះ លោក Carlo Ancelotti ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ដោយសារ​ក្រុម​ Real Madrid ​ត្រូវ​ទទួល​ភ្ញៀវ Atletico Madrid ​ក្នុង​ដី​ខ្លួន​ឯង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​នៅ​យប់​ថ្ងៃ​ស្អែក​នេះ។ ដោយ​ឡែក​ទម្រង់​លេង​ ៤-៣-៣ ​ដែល​តែងតែ​ប្រើ​កន្លង​មក​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​ផ្លាស់​ប្ដូរ ​មក​លេង​ ៤-៤-២ ​វិញ​ដែរ ដោយ​សារ​តំបន់​ប្រយុទ្ធ​​ និង​បម្រើ​បាត់បង់​កម្លាំង​ដល់​ទៅ​២​នាក់​ឯ​ណោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អវត្តមាន​ Bale ​និង​ Modric ​អាច​ឱ្យ Real ​ប្ដូរ​ទម្រង់​លេង​ទល់​ AT Madrid Rating: 5 Reviewed By: Unknown
    Scroll to Top