• ព័ត៌មានថ្មី

    Sunday, April 26, 2015

    វិធី​ងាយ​ៗ សម្រាប់​នារី​ដែល​មិន​ចង់​ឱ្យ​ដុះ​ពុក​មាត់ឬ​រោម​ខ្មៅ​តូច​ៗ​នៅ​លើ​មុខ

    សុភាព ​នារី​ភាគ​ច្រើន​កំពុង​តែ​មាន​បញ្ហា​ខ្លាំង​ចំពោះ​ការ​ដុះ​រោម​ខ្មៅ​តូច​ៗ នៅ​លើ​មុខ ជា​ពិសេស​លើ​បបូរ​មាត់​តែ​ម្ដង ដែល​គេ​និយម​ហៅ​ថា​ពុកមាត់​នោះ​។ បញ្ហា​នេះ​ដែរ មាន​នារី​ជា​ច្រើន​ឈាន​ដល់​ទៅ​មន្ទីរ​ពេទ្យ​កែសម្ផស្ស​ឯ​ណោះ ដើម្បី​កម្ចាត់​វា​ចោល។

    this-natural-recipe-will-make-your-facial-hair-disappear-forever


    តែ​ពេល​នេះ Sabay ​សូម​ណែនាំ​វិធី​សាមញ្ញ​ៗ ដែល​មិន​អស់​លុយ​ច្រើន​ដល់​ប្រិយមិត្ត​ដែល​ជួប​បញ្ហា​ខាង​លើ​នេះ​ដើម្បី​សាក ​ល្បង​ទាំង​អស់​គ្នា៖

    ១. ​គ្រឿង​ផ្សំ
    _ ​ទឹក​ឃ្មុំ​២​កូន​ស្លាប​ព្រា
    _ ទឹក​ក្រូច​ឆ្មា​២​កូន​ស្លាប​ព្រា
    _ទឹក​បបរ​មួយ​កូន​ស្លាប​ព្រា

    ២. របៀប​ធ្វើ
    យក​គ្រឿង​ផ្សំ​ទាំង​អស់ ដាក់​បញ្ចូល​គ្នា រួច​កូរ​​ឱ្យ​សព្វ។ បន្ទាប់​មក យក​វា​មក​លាប​ត្រង់​កន្លែង​ដែល​យើង​ចង់​បំបាត់​រោម​ខ្មៅ​ទាំង​នោះ​នៅ​លើ​ ផ្ទៃ​មុខ។ ពេល​លាប​វា​ហើយ ទុក​រយៈ​ពេល​១៥​នាទី ទើប​លុប​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​អុន​ៗ ។ ធ្វើ​យ៉ាង​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​រយៈ​ពេល​តែ​១​ខែ​ អ្នក​នឹង​អាច​បំបាត់​រោម​ខ្មៅ​នោះ​បាន​ខ្លះ​ហើយ ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: វិធី​ងាយ​ៗ សម្រាប់​នារី​ដែល​មិន​ចង់​ឱ្យ​ដុះ​ពុក​មាត់ឬ​រោម​ខ្មៅ​តូច​ៗ​នៅ​លើ​មុខ Rating: 5 Reviewed By: Unknown
    Scroll to Top