• ព័ត៌មានថ្មី

    Thursday, April 9, 2015

    Zlatan ស៊ុត​ hat-trick ឲ្យ​ PSG ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ French Cup

    ​ ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ​បាន​ស៊ុត​ hat-trick (៣​គ្រាប់​) ​ជួយ​ឲ្យ​ក្រុម​ Paris St-Germain ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ French Cup ​បន្ទាប់​ពី​ក្រុម​កំពូល​តារាង Ligue 1 ​មួយ​នេះ​ បំបាក់​ St Etienne ​៤-១ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាល​ពី​យប់​មិញ។


    កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត​ វ័យ​៣៣​ឆ្នាំ​ Zlatan បាន​ស៊ុត​គ្រាប់​បើក​ឆាក និង​ជា​គ្រាប់​ទី​១០០​របស់​ខ្លួន​​ ឲ្យ​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ Parc des Princes ហ៊ោ​កញ្ជ្រៀវ​​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ​នៅ​ទី​នាទី​២១ ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី ក្រោយ​ Francois Clerc ​បង្ក​កំហុស​លើ​ Lavezzi។ ប៉ុន្តែ​៥​នាទី​បន្ទាប់ Romain Hamouma ​បាន​តែត​ឲ្យ​ St Etienne តាម​បាន​ស្មើ​ ១-១ វិញ។

    ចូល​ដល់​តង់​ទី​២ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Ezequiel Lavezzi ​បាន​​តែត​ឲ្យ​​ម្ចាស់​ផ្ទះ PSG បន្ត​នាំ​មុខ ២-១ ជា​ថ្មី​ទៀត​នៅ​នាទី​៦០ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​កាត់​យ៉ាង​ល្អ​ពី​ជើង​ Javier Pastore។ យ៉ាង​ណា​ក្ដី​ PSG បាន​​ថែម​២​គ្រាប់​ទៀត ដោយ​ Zlatan នៅ​នាទី​៨១ និង​១​​គ្រាប់​ទៀត នៅ​ម៉ោង​បន្ថែម​មាន​របួស ដែល​ជា​គ្រាប់​បាល់ hat-trick តែ​ម្ដង។

    ​​​ក្រោយ​ជ័យ​ជម្នះ​នេះ​ ក្រុម​ជើង​ឯក​បារាំង​ នឹង​ឡើង​ទៅ​ប៉ះ Auxerre ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​ពួកគេ​ចង់​លើក​ពាន​ទាំង​៣​ព្រម​គ្នា​ ទាំង Ligue 1, French Cup និង Champions League ​ទៀត​ផង៕

    2

    2761A36E00000578-3031069-image-a-22_1428529950726

    2761C09E00000578-3031069-image-a-11_1428528239544

    27613BCF00000578-0-image-a-1_1428523811490

    2761782700000578-3031069-image-a-13_1428528274229

    2761E5FD00000578-3031069-image-a-37_1428539516785
    • Blogger Comments
    • Facebook Comments
    Item Reviewed: Zlatan ស៊ុត​ hat-trick ឲ្យ​ PSG ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ French Cup Rating: 5 Reviewed By: Unknown
    Scroll to Top