• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    Chelsea ចង់​ទិញ​ Griezmann ផ្តាច់​កុងត្រា​ តម្លៃ​៤៣​លាន​ផោន

    ក្លិប ​តោ​ខៀវ​ Chelsea កំពុង​តែ​ចាប់​អារម្មណ៍​ចង់​ទិញ​យក​​​ Antoine Griezmann ​របស់​ក្លិប​ Atletico Madrid ​បន្ទាប់​ពី​ឮថា​តម្លៃ​ផ្តាច់​កុងត្រា​​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​ ប្រហែល​​៤៣​លាន​ផោន (ជិត​៦៦​លាន​ដុល្លារ)។



    2

    ​អ្នកចាត់ការ​ Diego Simeone ​មិន​​ចង់​ឲ្យ​កីឡាករ​ឆ្នើម​របស់​លោក ដែល​នៅ​ជាប់​កុងត្រា​ដល់​ឆ្នាំ២០២០ ​ចាក​ចេញ​ទេ ប៉ុន្តែ​​ពេល​នេះ​អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ អាច​នឹង​ពិបាក​រក្សា​ទុក ​Griezmann ​ទៀត​ ព្រោះ​ក្លិប​​ Chelsea ​ក៏​ចាប់​អារម្មណ៍ ហើយ​ Bayern Munich ​ក៏​​ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ទៅ​ជំនួស​តំណែង​ Franck Ribery ​ផង​ដែរ។

    ប្រភព​មួយ​មក​ពី​ក្លិប​ Atletico ​បាន​ឲ្យ​ដឹង​ថា Griezmann ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​នឹង​អ្នកចាត់ការ Simeone ​បើ​ទោះបី​​ជា​ត្រូវ​ដូរ​ចេញ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ចាញ់​ Real Madrid ក៏​ដោយ ហើយ​អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ កំពុង​តែ​សុំ​ឲ្យ​ក្លិប​បន្ត​ពង្រីក​កិច្ចសន្យា​ថ្មី​ទៀត ខណៈ​ដែល​អ្នកគាំទ្រ​ក៏​មិន​ចង់​បាត់​បង់​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ពី​កីឡដ្ឋាន Vicente Calderón ​ដូចគ្នា។

    3

    Griezmann ​​ស៊ុត​បាន​២២​គ្រាប់​​​​ហើយ ក្នុង​លីក​នៅ​រដូវកាល​នេះ ហើយ​បាន​​ជាប់​​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​អេស្ប៉ាញ La Liga ​​ដោយ​ក្លាយ​ជា​កីឡាករ​បារាំង ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​១​រដូវ​កាល និង​​​បាន​បំបែកកំណត់ត្រា​ចាស់​របស់​ Zinedine Zidane និង Thierry Henry ​ប៉ុន្តែ​នៅ​ស្មើ​ជាមួយ​ Karim Benzema ​ដែល​ធ្លាប់​ស៊ុត​បាន​២២​គ្រាប់​ដែរ កាល​ពី​រដូវ​កាល ២០១០-២០១១៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ចង់​ទិញ​ Griezmann ផ្តាច់​កុងត្រា​ តម្លៃ​៤៣​លាន​ផោន Rating: 5 Reviewed By: Unknown
    Scroll to Top